Facebook បញ្ចេញមុខងារទស្សនាវីដេអូផ្សាយបន្តផ្ទាល់ "Video Streaming"
ក្រុមហ៊ុន Facebook បានប្រកាសចេញមុខងារថ្មីពិសេស សម្រាប់ឱ្យអ្នកប្រើបណ្ដាញសង្គមខ្លួនអាចទស្សនាវីដេអូផ្សាយបន្តផ្ទាល់ stream live video បាន។ នេះបើតាមអ្នកគ្រប់គ្រងផលិតផលរបស់បណ្ដាញសង្គមយក្សលោក Thai Tran និងលោក Vadim Lavrusik បានប្រកាសនូវមុខងារថ្មីនេះនៅលើប្លុក (blog post) កាលពីពេលថ្មីៗនេះ។
មុខងារវីដេអូ Stream Live នេះ ស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ដែលកំពុងត្រូវ Facebook ដាក់ឱ្យអ្នកប្រើខ្លះនៅអាមេរិក ប្រើសាកល្បងនៅលើទូរស័ព្ទ iPhone របស់ខ្លួន។ ដើម្បីចាប់ផ្ដើមមុខងារ live video stream គឺមានលក្ខណៈសាមញ្ញនោះទេ អ្នកប្រើគ្រាន់តែចុចលើ Update Status ហើយជ្រើសរើសយករូប “icon” Live Video ជាការស្រេច។ Live Video ក៏នឹងអាចឱ្យអ្នកប្រើ មើលឃើញចំនួន live viewer, បញ្ជីឈ្មោះ friend ដែលកំពុងទស្សនាវីដេអូផ្សាយផ្ទាល់ (real-time scream) ផងដែរ។
នៅពេលអ្នកឈប់ទស្សនា វីដេអូឃ្លិបនឹងត្រូវបានរក្សាទុក (save) នៅលើ Timeline របស់អ្នក។ បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកដែលខកមើលវីដេអូផ្សាយផ្ទាល់ អាចទស្សនាឡើងវិញបាន។ ការ save ទុកវីដេអូ ថែមទាំងអាចឱ្យគេលុបចេញពី Timeline ពេលណាក៏បាន។
គេហទំព័រ The Verge បញ្ជាក់ថា សារបញ្ជាក់ (notification) នៃ broadcasts នៅលើ Facebook នឹងនៅជាប់នឹង algorithms ត្រូវបានប្រើនៅលើ News Feed។ មិនដូចជាសេវាកម្មដទៃដែល បញ្ជាក់ប្រាប់ (notify) ដល់រាល់អ្នក followers ទាំងអស់នៅពេលការ broadcasts ចាប់ផ្ដើម។ Facebook នឹងនឹងបង្ហាញ notification ដល់អ្នកប្រើ ដើម្បីចុចទស្សនាវីដេអូផ្សាយផ្ទាល់។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot