ទម្លាប់​អាក្រក់​ទាំង​​៤​យ៉ាង​នេះ​ហើយ​ ដែល​នាំ​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​​ច្រើន​



ឆ្ងល់ដែរទេ ថាហេតុអីសក់អ្នកជ្រុះច្រើនដោយគ្មានហេតុផល? តាមពិតទៅអ្នកនេះហើយ ដែលធ្វើឲ្យវាជ្រុះ ហើយអ្នកមិនដឹងខ្លួនឡើយ ថាទម្លាប់អ្នកធ្វើរាល់ថ្ងៃបានប៉ះពាល់ដល់សុខភាពសក់អ្នក។ នេះជាអ្វីដែលអ្នកត្រូវដឹង៖

១) សិតសក់ទាំងទទឹក៖ ការសិតសក់ ទាំងសក់នៅទទឹក វានឹងកាន់តែធ្វើឲ្យសក់ឆាប់ខូចនិងបាក់។ វាគឺជារឿងល្អ បើសិនចាំសក់ស្ងួត រួចសិតវានោះ។

២) ចងសក់តឹងពេក៖ ចងសក់ណែននិងតឹងពេក វាប្រៀបបាននឹងចាប់ទាញសក់បណ្ដាច់អ៊ីចឹង។ ដូចនេះ អ្នកគួរតែបន្ធូរការចងសក់របស់អ្នក ពេលនោះសក់អ្នកនឹងលែងដាច់ឬជ្រុះច្រើនទៀតហើយ។

៣) ប្រើប្រាស់កម្ដៅខ្លាំង៖ សក់អ្នកមិនអាច ធន់ ទ្រាំនឹងកម្ដៅខ្លាំងបានឡើយ។ បើអ្នកតែអកៀប ផ្លុំ ឬមូរសក់ដោយប្រើកម្ដៅញឹកញាប់ អ្នកនៅតែមិនអាចបញ្ឈប់វាឲ្យជ្រុះបានដដែល។

៤) ឧស្សាហ៍អេះសក់៖ ការអេះសក់ញឹកញាប់គ្មានមូលហេតុ ក៏ធ្វើ ឲ្យសក់ជ្រុះជាប្រចាំដែរ ដូចនេះសូមកុំប្រើដៃអេះ ស្បែកក្បាលធ្ងន់ៗ ពេក ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.healthywomen.org

X
5s