គន្លឹះ​ ៣​យ៉ាង​ដែល​​ជួយ​ «បង្កើន​​ផលិតភាព​នៅ​ផ្ទះ​» ​​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​ពេល​វេលា​នៅ​​ជា​មួយ​កូនៗ​របស់​អ្នក​



ប្រសិនជាអ្នកគិតនិងអនុវត្តតែបន្តិចនៅក្នុងកាលវិភាគរបស់អ្នក អ្នកនឹងអាចសម្រេចកិច្ចការបានច្រើនហើយមិនប៉ះពាល់ដល់ពេលវេលាដែលអ្នកត្រូវចំណាយពេលជាមួយកូនរបស់អ្នកទេ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ៖

១) ងើបមុនកូនរបស់អ្នក៖ ពេលវេលាដែលអ្នកអាចនៅម្នាក់ឯង ពិតជាមានតម្លៃណាស់នៅពេលដែលអ្នកក្លាយជាឪពុកម្ដាយរបស់គេ។ អ្នកគ្រាន់តែងើបមុនកូនរបស់លោកអ្នកប្រហែលជា ១០នាទី រួចអ្នកអាចទៅធ្វើអ្វីដែលអ្នកចង់ធ្វើសម្រាប់ខ្លួនឯង ហើយទាមទារពេលវេលានៅតែឯង។

២) កំណត់ពេលដែលអ្នកចង់ចំណាយជាមួយកូន៖ នៅពេលដែលជីវិតរបស់អ្នករវល់ហើយ អ្នកត្រូវចំណាយពេលជាមួយកូនរបស់លោកអ្នកហើយអ្នកមានរឿងជាច្រើនដែលអ្នកត្រូវធ្វើទៀត ។ ដូច្នេះ ហើយ អ្នកគួរតែមានកាលវិភាគមួយឲ្យបានច្បាស់លាស់រវាងការងារ និងគ្រួសារ។ ពេលវេលាសម្រាប់កូន និងប្រពន្ធ ត្រូវបែងចែកឱ្យដាច់ ហើយកំណ់តពេលណាដែលនៅតែជាពេលប្រកបដោយផលិតភាពចំពោះអ្នក។

៣) ប្រសិនជាមានអ្វីអាចធ្វើ គឺធ្វើភ្លាមកុំបង្អែបង្អង់៖ ទោះបីជាអ្នកនៅជាមួយកូនក៏ដោយ តែប្រសិនជាមានអ្វីដែលអ្នកអាចធ្វើបាន គឺធ្វើភ្លាមៗតែម្ដងទៅ កុំបង្អង់យូរ។ អ្នកមិនគួរពន្យារពេល និងទុកចោលការងារមួយចំនួូនចោលនោះទេ។ ការសម្រេចកិច្ចការភ្លាមៗ ជួយកាត់បន្ថយទំហំការងារកុំឲ្យគរដូចភ្នំបាន ជាពិសេសគឺអ្នកអាចសម្រេចការងារតាមពេលវេលាកំណត់ច្បាស់លាស់៕

ប្រែសម្រួល៖ អុឹងមុយយូ ប្រភព៖ www.lifehack.org

X
5s