យុទ្ធសាស្ត្រ ៤យ៉ាង អាចជួយអ្នកជំនួញ ពង្រឹងអាជីវកម្មបានមួយកម្រិត!
មិនថា អ្នកដែលទើបតែចាប់ផ្តើមជំនួញ ឬអ្នកជាអ្នកជំនាញមានបទពិសោធន៍ក្នុងវិស័យជំនួញជាច្រើនឆ្នាំនោះទេ ជោគជ័យដែលទទួលបានពីអាជីវកម្ម ច្បាស់ជាមានអ្វីម្យ៉ាង ឬកត្តាច្រើនយ៉ាងនៅពីក្រោយខ្នង។ កត្តាដែលជំរុញភាពជោគជ័យរបស់បុគ្គលម្នាក់ៗ គឺជាចំណុចសំខាន់ដែលយើងអាចរៀនសូត្របាន។ ខាងក្រោមនេះ គឺជាកត្តា ៣ ដែលជាផ្នែកមួយនៃភាពជោគជ័យ៖
១) កម្លាំងចិត្តជាចលករយ៉ាងសំខាន់៖
កម្លាំងចិត្ត គឺជាកត្តាជំរុញអ្នកជំនួញឱ្យដើរទៅមុខដោយមិនខ្លាចហត់នឿយ និងរុញរា។ កម្លាំងចិត្តមានច្រើនប្រភេទ ហើយមនុស្សផ្សេងគ្នាត្រូវការកម្លាំងចិត្តខុសៗពីគ្នា។ អ្នកត្រូវរំលឹកខ្លួនឯងអំពីក្តីសុបិនរបស់អ្នកនិងកុំឲ្យគំនិតអវិជ្ជមានមករំខានដល់អ្នកឲ្យសោះ ដើម្បីបណ្ដុះកម្លាំងចិត្តឱ្យបន្តទៅមុខបាន។ ទោះជាអ្នកមានក្ដីសុបិនធំក៏ដោយ បើគ្មានកម្លាំងចិត្តទេនោះ អ្នកប្រាកដជាពិបាកធ្វើដំណើរទៅមុខ។ កម្លាំងចិត្តអាចកើតចេញពីមនុស្សដែលអ្នកស្រលាញ់ ឬរឿងរ៉ាវជូរចត់ដែលអ្នកធ្លាប់ជួបប្រទះ។
២) បច្ចេកវិទ្យាគឺជាផ្នែកដែលមិនអាចអត់បាន
ចំណុចសំខាន់មួយទៀតក្រៅពីកម្លាំងចិត្ត ដែលអ្នកគួរធ្វើដើម្បីពង្រឹងជំនួញរបស់អ្នកគឺពង្រឹងផ្នែកបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ ជាសម័យឌីជីថលដែលទាមទារឱ្យអ្នកដឹង និងចេះប្រើបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើអ្នកគ្រាន់តែដឹងតិចតួច អ្នកត្រូវពង្រឹងបន្ថែមទៀត។ អ្នកគួរមានគេហទំព័រមួយនិងបណ្ដាញសង្គមជាដាច់ខាតសម្រាប់ផ្ដល់ព័ត៌មានដល់អតិថិជន។ ការវិនិយោគទៅលើបច្ចេកវិទ្យា គឺជាការចាំបាច់ពីព្រោះថា វាផ្តល់អត្ថប្រយោជន៍ច្រើនមិនថាចំពោះអាជីវកម្មទេ តែការអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់។
៣)បុគ្គលិកត្រឹមត្រូវ
ការមានបុគ្គលិកដែលត្រូវនឹងជំនាញរបស់ពួកគេ ក៏ជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនដែរ។ ភារកិច្ចរបស់អ្នកជំនួញ គឺត្រូវបង្កើតក្រុមការងារដែលខ្លាំងពោលគឺមានជំនាញខ្លាំង ហើយជាក្រុមដែលដឹងច្បាស់ពីការងារដើរទៅមុខដោយមិនរាថយ។ ប្រសិនបើបុគ្គលិកធ្វើការមិនត្រូវនឹងជំនាញ ទេ ក្រុមហ៊ុនក៏មិនអាចរីកចម្រើនទៅមុខផងដែរ៕
ប្រែសម្រួល៖អ៊ឹង មុយយូ