សំណួរ​សំខាន់ៗ​ទាំង១៣ ដែលត្រូវសួរមកលើខ្លួនឯង​ដើម្បីគិតពិចារណា​



ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែរំកិលទៅមុខជានិច្ច ហើយអ្វីដែលសំខាន់នោះគឺថា នៅក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ លោកអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះហើយ? យ៉ាងណាក៏ដោយ សំណួរ​ខាងលើនេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនៅមានសំណួរ​ជាច្រើនទៀតដែលលោកអ្នកត្រូវសួរខ្លួនឯងដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ឆ្នាំ បន្ទាប់នេះ។ ខាងក្រោមនេះ ជាសំណួរ​សំខាន់ៗចំនួន ១៣ ដែលលោកអ្នកគួរសាកសួរខ្លួនឯងនៅពេលនេះ៖

១.តើមេរៀនសំខាន់ៗបំផុតណាខ្លះដែលអ្នកបានរៀនសូត្រតាំងពីមុខមក?

២.តើឆ្នាំ ២០១៨ នេះ អ្នកបានផ្លាស់ប្ដូរ ឬ អភិវឌ្ឍន៍ខ្លួនអ្វីខ្លះហើយ? ដោយរបៀបណា?

៣.តើអ្វីទៅជាអនុស្សាវរីយដ៏គួរឲ្យចងចាំបំផុតក្នុងឆ្នាំនេះ?

៤.តើអ្វីទៅជារឿងរ៉ាវដ៏អាក្រក់បំផុតដែលអ្នកបានជួបនៅក្នុងអំឡុងឆ្នាំនេះ? ហេតុអ្វីបានជាអ្នកបានជួបរឿងបែបនោះ?

៥.តើអ្វីទៅជាសមិទ្ធផលល្អបំផុតអ្នកសម្រេចបានបន្តិចបន្តួច?

៦.តើអ្នកមានសោកស្តាយអ្វីទេ? បើមាន តើនោះគឺជាអ្វី?

៧.តើអ្នកមានមោទនភាពចំពោះខ្លួនឯងដែរឬទេ? បើមាន តើអ្នកមានបានរៀនអបអរសាទរនឹងអ្វីដែលខ្លួនឯងសម្រេចបានហើយឫនៅ?

៨.តើអ្វីទៅជាបំណងប្រាថ្នាដែលអ្នកចង់សម្រេចឲ្យបាននៅក្នុងឆ្នាំបន្ទាប់ៗ?

៩.តើអ្នកបានគិតរួចរាល់ហើយឬនៅថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចបំណងប្រាថ្នានោះ?

១០.តើមានសកម្មភាពណាខ្លះដែលអ្នកគិតថា អ្នកត្រូវឈប់ធ្វើវានៅក្នុងឆ្នាំថ្មី? ហេតុអ្វី?

១១.តើអ្នកគិតថា អ្នកគួរមានសក្ដានុពលអ្វីខ្លះដើម្បីសម្រេចបានសមិទ្ធផលរបស់អ្នក?

១២.តើអ្នកត្រូវធ្វើអ្វីខ្លះផ្សេងពីនេះដើម្បីឲ្យជីវិត របស់អ្នកពេលនេះ គឺល្អប្រសើរជាងឆ្នាំ មុនៗ?

១៣.តើអ្នកចង់បានអ្វីខ្លះ សម្រាប់ឆ្នាំថ្មីតទៅ​មុខ? សូមរកចម្លើយតាមសំណួរ​នីមួយៗ ទើបលោកអ្នកអាចរកឃើញផ្លូវ ដែលអាចធ្វើទៅមុខរួច ហើយការប្រែពីបញ្ហាទៅជាភាពរឹងមាំសម្រាប់ខ្លួនឯងរហូតទទួលបានជោគជ័យ។

ប្រភព៖ inc

X
5s