​អនុវត្ត​គម្រោង​​​​​ទទួល​ទាន​អាហារ​​​ទាំង​នេះ ​​​សម្រាប់​អ្នក​រវល់​ការងារ​ខ្លាំង​​



យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ប្រទះបញ្ហានេះគឺថាក្រោយពីធ្វើការអស់ពេញមួយថ្ងៃ កកស្ទះចរាចរណ៍ អ្នកមិនដឹងថាអ្នកមានអ្វីសម្រាប់អាហារពេលល្ងាច។ ជាច្រើនលើកច្រើនសារ អ្នកទិញអាហារដូចជាភ៊ីហ្សាមកជំនួស។ ជីវិតដ៏មមាញឹកធ្វើឲ្យអ្នកទទួលទានអាហារមិនល្អ។ ការទទួលទានអាហារបែបនេះ គឺមិនល្អនោះឡើយ ហើយបើហ៊ានតែបណ្តោយខ្លួនយូរបន្តិច នោះជីវិតរបស់អ្នកនឹងត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមិនខាន។ គន្លឹះខាងក្រោមនេះនឹងជួយអ្នកបាន៖

១ មានគម្រោងច្បាស់លាស់៖ អ្នកមិនចាំបាច់អ្វីច្រើននោះទេ គ្រាន់តែក្រដាសមួយសន្លឹកនិងសរសេរនូវមុខម្ហូបដែលអ្នកចង់ទទួលទាននៅថ្ងៃចន្ទ ឬអង្គារ។ល។ ការធ្វើបែបនេះនឹងជួយដល់ការដើរផ្សារនិងសន្សំពេលវេលាបានជាច្រើន។ បើមិនធ្វើដូច្នេះទេ អ្នកប្រាកដជា មិនដឹងថា ត្រូវធ្វើម្ហូបអ្វី ហើយនឹងសម្រេចចិត្តទិញអាហារពីខាងក្រៅមិនខាន។

២) ធ្វើម្តង ញុាំពីរដង៖ អ្នកអាចរកគ្រឿងផ្សំដែលអ្នកអាចឆ្នៃចេញជាច្រើនមុខ។ ឧទាហរណ៍ ថ្ងៃនេះអ្នកធ្វើស្ងោរជ្រក់មាន់ ស្អែកឡើង អ្នកអាចចៀនសាច់មាន់។

៣) ប្រើទូទឹកកកជាប្រចាំ៖ ប្រសិនជាជីវិតរបស់អ្នកមមាញឹកខ្លាំង អ្នកគួរតែធ្វើម្ហូបឲ្យច្រើនក្នុងពេលតែមួយ។ ម្ហូបដែលនៅសល់ អ្នកអាចយកទៅដាក់ក្នុងទូទឹកកក។ នៅពេលដែលអ្នកចង់ទទួលទាន អ្នកគ្រាន់តែយកវាមកកម្ដៅជាការស្រេច។

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s