​សេដ្ឋកិច្ចវិទូ​ទាំង ៧​​រូប​ដែល​មាន​​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាកលលោក​



ប្រិយមិត្តពិតជាធ្លាប់ស្គាល់អ្នកសេដ្ឋកិច្ចមួយចំនួននៅលើពិភពលោកនៅក្នុងសតវត្សទី២១នេះ។ ថ្ងៃនេះ BizKhmer សូមបង្ហាញសេដ្ឋកិច្ចវិទូ ៧រួបដែលបានទទួលមរណភាពហើយ ហើយកេរ្តិ៍ឈ្មោះរបស់គាត់នៅតែដក់ជាប់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលគេទទួលស្គាល់ថា មានឥទ្ធិពលបំផុតក្នុងកិច្ចការសេដ្ឋកិច្ចរបស់ពិភពលោក។

១) លោក Adam Smith Adam Smith បានកើតនៅក្នុងឆ្នាំ១៧២៣ និងស្លាប់នៅក្នុងឆ្នាំ១៧៩០។ គាត់គឺជាទស្សនវិទូ និងជាបិតាសេដ្ឋកិច្ច (Father of Economics)ដ៏មានឥទ្ធិពលរបស់ស្កុតឡែន។ Adam Smith ឲ្យនិយមន័យសំខាន់ៗលើផលប្រយោជន៍ និងកម្មសិទ្ធិឯកជនដែលបុគ្គលគ្រប់រូបត្រូវទទួលបាននៅក្នុងសង្គមរបស់ខ្លួន។

២) លោក John M. Keynes មានដើមកំណើតជាជនជាតិអង់គ្លេស លោក John M. Keynes គឺជាអ្នកសេដ្ឋកិច្ចវិទូដ៏មានឥទ្ធិពលនៅក្នុងសតវត្សទី១៩។ កើតនៅក្នុងឆ្នាំ ១៨៨៣ និងស្លាប់នៅឆ្នាំ១៩៤៦ Keynes គឺជាអ្នកបង្កើតទ្រឹស្ដី និងការអនុវត្តផែនការម៉ាក្រូសេដ្ឋកិច្ចសម័យទំនើប (Modern Macro-economics) និងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

៣) លោក Karl Marx ប្រិយមិត្តពិតជាធ្លាប់បានឭឈ្មោះសេដ្ឋកិច្ចវិទូជនជាតិអាល្លឺម៉ង់រូបនេះ ដែលមានឥទ្ធិពលបំផុតនៅពាក់កណ្ដាលសតវត្សទី១៩។ កើតនៅក្នុងឆ្នាំ១៨១៨ និងស្លាប់នៅក្នុងឆ្នាំ១៨៨៣ លោក Karl Max ត្រូវបានគេចាត់ទុកថាជាបិតាសេដ្ឋកិច្ចវិទូសង្គមនិយម (Father of Socialist Economics) ដែលបានផ្ដល់ទ្រឹស្ដីសំខាន់ៗលើគោលការណ៍សេដ្ឋកិច្ច ពលកម្មការងារ និងការទំនាក់ទំនងរបស់វាទៅនឹងរបបមូលធននិយម។

៤) លោក Milton Friedman ទើបនឹងទទួលមរណភាពកាលពីឆ្នាំ២០០៦ ក្នុងអាយុ ៩៦ឆ្នាំ លោក Milton Friedman គឺជាអ្នកសេដ្ឋកិច្ចវិទូដ៏ល្បីមួយទៀតរបស់អាមេរិកដែលមានបទពិសោធន៍ផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំក្នុងការគាំទ្រឲ្យមានលំហូរទីផ្សារសេរី (Free Market Flow) និងកំណត់អំណាចរដ្ឋាភិបាលកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនឯកជន។

៥) លោក Alan Greenspan លោក Alan Greenspan គឺជាសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញមួយរូបរបស់អាមេរិកដែលបានកើតនៅក្នុងឆ្នាំ១៩២៦។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយឲ្យមានគំរូម៉ាក្រូសេដ្ឋកិច្ច (Macro-Economist Model) និងការព្យាករណ៍សេដ្ឋកិច្ចជាជំនាញពិសេសរបស់គាត់សម្រាប់រដ្ឋាភិបាលសហព័ន្ធអាមេរិក។

៦) លោក Friedrich A. Hayek បានកើតនៅក្នុងឆ្នាំ១៨៩៩ និង បានស្លាប់នៅក្នុងឆ្នាំ ១៩៩២។ លោក Friedrich A. Hayek មានដើមកំណើតជាជនជាតិអូទ្រីស ដែលជាសេដ្ឋកិច្ចវិទូដ៏ល្បីល្បាញម្នាក់ទៀតដែលបានយកគោលការណ៍ប្រជាធិបតេយ្យ (Democracy) និងទីផ្សារសេរី (Free Markets) ជាសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ប្រឆាំងទៅនឹងអ្នកសង្គមនិយម(Socialist) នៅអំឡុងពាក់កណ្តាលសតវត្សទី២០។

៧) លោក Joseph Schumpeter មិនខុសពីលោក Irving Fisher លោក Joseph Schumpeter គឺជាសេដ្ឋកិច្ចវិទូជនជាតិអូទ្រីសកូនកាត់អាមេរិកដ៏មានឥទ្ធិពលនៅក្នុងសតវត្សទី២០។ កើតនៅក្នុងឆ្នាំ១៨៨៣ និងស្លាប់នៅក្នុងឆ្នាំ១៩៥០ លោក Joseph បានបង្កើតគោលការណ៍ពិសេសសម្រាប់ជំនួញពាណិជ្ជកម្មដូចជា វដ្តពាណិជ្ជកម្ម (Business Cycles) ជាដើម។

ប្រែសម្រួល៖ សីហា

X
5s