​​វីដេអូ​ថ្មី​មួយ​ទៀត៖ ភេរវក​​​​បើក​ឡាន​បុក​ចូល​ផ្សារ​ទំនើប​​



យ៉ាងហោចណាស់មនុស្សប្រមាណ ៤៨នាក់រងរបួស និង១២ នាក់ទៀតស្លាប់ បន្ទាប់ពីបុរសម្នាក់បានបើកឡានបំបុកចូលទៅក្នុងហាងលក់ទំនិញ នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់មិញ។ ឡានធំដែលមានទម្ងន់ ២៥តោន ត្រូវបានបុរសបង្ករហេតុសម្លាប់អ្នកបើកបរ រួចក៏បើកបំបុកចូលផ្សារលក់របស់របបុណ្យណូអែលដែលមានអ្នកទិញកុះករ។ អ្នកបើកឡាននោះ ត្រូវបានគេបញ្ជាក់ថា ជាជនជាតិអាហ្វហ្គានីស្ថាន ដែលបានមកដល់ទឹកដីអាល្លឺម៉ង់កាលពីខែកុម្ភៈកន្លងទៅ។ បន្ទាប់ពីបង្ករហេតុ គេបានរត់គេចខ្លួនពីកន្លែងកើតហេតុមុនពេលដែលប៉ូលិសចាប់ខ្លួនបាននៅឧទ្យានមួយកន្លែងក្បែរនោះ។ ប៉ូលិស បានបញ្ជាក់ថា អ្នកបើករថយន្តនោះ ជាជនជាតិប៉ូឡូញ បានដឹកដែកថែបពីប៉ូឡូញមកកាន់អាល្លឺម៉ង់ ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងកាប៊ីនរថយន្ត ហើយជនបង្ករបានប្លន់យករថយន្តនោះតែម្ដង។
X
5s