កំហុស​​ទាំង​នេះ​ហើយ​ដែល​អ្នក​ទិញ​ទូរទស្សន៍ភាគច្រើន ​មិន​ចាប់​អារម្មណ៍​



មុនពេលទិញទូរទស្សន៍ អ្នកប្រហែលជាមិនចាប់ភ្លឹកឡើយ តែពេលអ្នកទិញ ហើយអ្នកដឹងថាមានអ្វីមិនប្រក្រតីខ្លះ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ទិញទំហំធំពេក៖ ពេលអ្នកទិញអ្នករកតែទូរទស្សន៍ធំ តែអ្នកមិនដឹងពីកំហុសនោះឡើយ។ ជាធម្មតា អ្នកត្រូវវាស់ឲ្យដឹងពីចម្ងាយកន្លែងអង្គុយ នឹងកញ្ចក់ទូរទស្សន៍។ បើទូរទស្សន៍ធំ អ្នកក៏ត្រូវការដាក់ឲ្យមានចម្ងាយរាងឆ្ងាយដែរ ព្រោះថាអ្នកនឹងមើលឃើញវាបានច្បាស់ល្អ។

២) មិនបានត្រួតពិនិត្យខ្សែដោតខាងក្រោយ៖ អ្នកក៏ត្រូវតែពិនិត្យឲ្យច្បាស់ ដែរថាតើទូរទស្សន៍អ្នកអាចដោតអ្វីបានខ្លះ។ វាអាចដោតតភ្ជាប់នឹងបាសបានទេ ? វាអាចដោតជាមួយនឹងហ្គេមដៃបានទេ?

៣)មិនមែនមានតែកញ្ចក់ទូរទស្សន៍ LEDដែលច្បាស់ទេ តែ OLEDកាន់តែអស្ចារ្យ៖ ពិតមែនហើយ សម័យថ្មីនេះគេបានបង្កើតទូរទស្សន៍កញ្ចក់ OLED ដែលវាកាន់តែច្បាស់ មានពន្លឺភ្លឺប្លែកអស្ចារ្យ ជាងកញ្ចក់ទូរទស្សន៍ LEDទៅទៀត៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet.com

X
5s