មេរៀនជំនួញ៣យ៉ាងដែលអ្នកត្រូវរៀនមុនអាយុ៣០ បើចង់ជោគជ័យក្នុងជីវិត
ការចាប់ផ្តើមជំនួញនៅអាយុវ័យក្មេងអាចមានអារម្មណ៍តានតឹង ឬ ស្មុគស្មាញ ព្រោះថាចំណេះនៅស្ទើរ ចំណែកបទពិសោធន៍ក៏មិនច្រើន។ អ្នកអាចមានចំណេះដឹងដែលទទួលបានពីសាលា ប៉ុន្តែទ្រឹស្ដី នឹង ការអនុវត្តអាចមានការខុសគ្នាជាខ្លាំង។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួរដឹង៖
១) មនុស្សសំខាន់ (អ្នកមានជំនាញ់) គឺមានតម្លៃខ្លាំងណាស់៖ វាសឹងតែមិនអាចទៅរួចទេប្រសិនជាអ្នកចង់ចាប់ផ្តើមជំនួញមួយជោគជ័យដោយខ្លួនឯង។ ទោះបីជាអ្នកជាថៅកែ ក៏ប៉ុន្តែ អ្នកនៅតែត្រូវការអ្នកផ្តល់យោបល់ជាដើម។ មេរៀននេះនឹងបង្រៀនអ្នកមិនឲ្យចំណាយពេលវេលាទៅលើមនុស្សអត់ប្រយោជន៍ ពោលគឺត្រូវព្យាយាមរាប់អានមនុស្សណាដែលអាចជួយឲ្យអ្នករីកចម្រើន ទាំងគំនិតយុទ្ធសាស្រ្ត និង ការលើកទឹកចិត្តជាដើម។
២) វាមិនអីទេប្រសិនជាអ្នកបរាជ័យ៖ មិនថាអ្នកគិតថាអ្នករួចរាល់យ៉ាងណានោះទេ ភាពបរាជ័យគឺជៀសមិនផុតឡើយ។ ប៉ុន្តែត្រូវចាំថា ការបរាជ័យគឺជាមេរៀនដ៏សែនសំខាន់ ប្រសិនបើអ្នកគិតថា វាជាមេរៀន តែវានឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តលែងចង់ដើរទៅមុខ ប្រសិនបើ អ្នកគិតថា វាជាបរាជ័យក្នុងជីវិត។ ដូច្នេះ ត្រូវគិតវិជ្ជមានពោលគឺ ត្រូវរៀនសូត្រពីវា ហើយធ្វើយ៉ាងណាបង្កើតភាពជោគជ័យឲ្យបាននៅពេលខាងមុខ។
៣) ពេលវេលា៖ ពេលវេលាប្រៀបបានដូចជាលុយអ៊ីចឹង។ ប្រសិនជាអ្នកចាប់ផ្តើមកាន់តែឆាប់ អ្នកកាន់តែមានពេលវេលាច្រើនក្នុងការបង្កើតលុយ និង មានពេលធ្វើការជាច្រើនទៀត ដូច្នេះហើយត្រូវគ្រប់គ្រងពេលវេលាឲ្យបាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com