អត្ថប្រយោជន៍ ៣យ៉ាងដែលអ្នកគិតមិនដល់ពីការទទួលទាន «ផ្កាឬផ្លែចេក»!
ចេក គឺទទួលបានការពេញនិយមណាស់ នៅស្ទើរតែគ្រប់បណ្ដាប្រទេសនៅអឺរ៉ុប។ អ្វីដែលមនុស្សភាគច្រើនមិនដឹងនោះ គឺចេកមិនមែនជាផ្នែកតែមួយដែលមនុស្សអាចទទួលទានបាននោះទេតែវាផ្ដល់នូវប្រយោជន៍ជាច្រើនរាប់មិនអស់៖
១) ការព្យាបាល៖ ផ្លែចេកមានផ្ទុកសារធាតុមួយហៅថា«Ethanol» ដែលមនុស្សពីដើមបានប្រើប្រាស់នៅពេលមានរបួសឬបញ្ហាស្បែកជាដើម។ Ethanol ជួយសម្លាប់បាត់តេរីដូច្នេះវាអាចប្រើដើម្បីព្យាបាលដំបៅ ឬរបួសផ្សេងៗបាន។
២) មិនឆាប់ចាស់៖ ផ្ការបស់វាសម្បូរទៅដោយវីតេមីន C និងអង់ទីអុកស៊ីដង់ (Antioxidants)។ អង់ទីអុកស៊ីដង់ មានសារៈសំខាន់ចំពោះសុខភាព ពីព្រោះថា វាជួយកាត់បន្ថយស្ត្រេសនៅលើស្បែកដែលជួយឲ្យអ្នកឱ្យនៅក្មេងបានយូរ។
៣) ជួយដល់បេះដូង៖ នៅលើពិភពលោកមានប្រទេសជាច្រើនជួប បញ្ហាជំងឺបេះដូង ហើយជំងឺបានសម្លាប់មនុស្សជាច្រើន។ ប៉ុន្តែ អាហារដែលសម្បូរប៉ូតាស្យ៉ូម (Potassium) ដែលបានរកឃើញថា ជួយដល់សុខភាពបេះដូង ហើយវាមាននៅក្នុងផ្លែចេកហ្នឹងឯង៕
ប្រែសម្រួល៖ អុឹងមុយយូ ប្រភព៖ www.lifehack.org