គន្លឹះមានប្រសិទ្ធភាពជួយអ្នកកុំឱ្យវង្វេងរថយន្តនៅចំណតធំ និងងាយស្រួលស្វែងរករបស់របរដែលច្រឡំដៃទុក (Video)
វាពិតជាពិសេស ដែលអ្នកមានឧបករណ៍តូចនេះក្នុងដៃ ដើម្បីងាយស្រួលស្វែងរករបស់ដែលបាត់ ក៏ដូចជាងាយស្រួលរករថយន្តរបស់អ្នក នៅពេលចតក្នុងចំណតដ៏ធំ ពិបាករកនោះ។ ឧបករណ៍នេះមានឈ្មោះថា TrackR Bravo។ TrackR Bravo លក់ដាច់អស់ជាង ៥លានគ្រាប់មកហើយទៅលើទីផ្សារពិភពលោក។ វាជាដំណោះស្រាយល្អបំផុតមួយ ក្នុងការស្វែងរករបស់របរដែលអ្នកច្រឡំដៃទុកដាក់។
តើអ្នកធ្លាប់វង្វេងរថយន្តនៅចំណតរថយន្តដែរឬទេ? វានឹងធ្វើឱ្យអ្នកខាតពេលក្នុងការដើរស្វែងរករថយន្តរបស់អ្នក។ តែអ្នកនឹងអស់បារម្ភទៀតហើយជាមួយឧបករណ៍ TrackR Bravo នេះ ព្រោះជាឧបករណ៍មានសមត្ថភាព ជួយអ្នកក្នុងការស្វែងរករបស់ច្រឡំដៃទុកដាក់បាន ហើយអ្នកក៏មិនបាច់ចាយប្រាក់ទៅទិញឧបករណ៍ GPS ដែលមានតម្លៃថ្លៃៗនោះទេ។ ក្រុមហ៊ុននៅកាលីហ្វ័រញ៉ាបានផលិតឧបករណ៍ TrackR Bravor ដែលមានរាងមូលជាបន្ទះ និងទំហំតូច អាចឱ្យអ្នកភ្ជាប់វាទៅកាន់ស្មាតហ្វូនដើម្បីតាមដានរបស់របរប្រើប្រាស់របស់លោកអ្នកបាន។
https://youtu.be/6FU9jKRnhdU
https://youtu.be/SZNaVAACTwI
អ្នកប្រើត្រូវដំឡើងកម្មវិធី TrackR ដែលមិនគិតថ្លៃនៅលើស្មាតហ្វូន រួចហើយភ្ជាប់កម្មវិធីទៅកាន់ឧបករណ៍ជាការស្រេច។ ការប្រើប្រាស់មានលក្ខណៈងាយស្រួល ដោយអ្នកគ្រាន់តែយកបន្តោង TrackR ទៅថ្ពក់/កិបនៅលើរបស់របររបស់អ្នក នោះអ្នកនឹងអាចតាមរកទីតាំងរបស់របរនោះមិនខាន។ បន្តោង TrackR Bravo មានការលក់បញ្ចុះតម្លៃពី ៥៩ដុល្លារ មកត្រឹម ២៩ដុល្លារអាមេរិកនៅលើវែបសាយ dailylifetech.com៕