កម្រង​គំនិត​សំខាន់ៗ​របស់ ​Robert Kiyosaki​អ្នក​និពន្ធ«​Rich Dad Poor Dad» ​​ដែល​អ្នក​គួរ​ដឹង​



លោកRobert Kiyosaki គឺជាអ្នកនិពន្ធដ៏ល្បីរបស់អាមេរិក ហើយសៀវភៅដែលទទួលបានការគាំទ្រដ៏ច្រើនលើសលប់នោះ គឺ «Rich Dad Poor Dad»។ ខាងក្រោមនេះ ជាកម្រងគំនិតសំខាន់ដែល លោកអ្នកគួរដឹង៖

១) «ក្នុងពិភពលោកជាក់ស្ដែង មនុស្សឆ្លាតគឺជាមនុស្សដែលធ្វើខុស ហើយរៀនសូត្រពីវា។ ចំណែកនៅសាលាវិញ អ្នកឆ្លាតគឺជាមនុស្សមិនដែលធ្វើខុសសោះ»។ ២) កុំវក់នឹងលុយ។ ត្រូវធ្វើការដើម្បីរៀន មិនមែនដើម្បីតែលុយនោះទេ ហើយត្រូវធ្វើការដើម្បីពង្រឹងចំណេះដឹង»។

៣) «ភាពភ័យខ្លាច ក្នុងការធ្វើខ្លួនឲ្យប្លែកពីគេ គឺបានរារាំងមនុស្សជាច្រើនមិនឲ្យស្វែងរកវិធីថ្មីដើម្បីដោះស្រាយបញ្ហារបស់ពួកគេ»។

៤) «ភាពខុសគ្នាម្យ៉ាងរវាង អ្នកមាន និង អ្នកក្រ គឺជាការប្រើប្រាស់ពេលវេលារបស់ពួកគេ»។

៥) «ចាប់ផ្ដើមជាមួយរឿងតូចៗ ហើយត្រូវសុបិនឲ្យធំ»។

៦) «អនាគតរបស់អ្នក គឺជាអ្វីដែលធ្វើនៅថ្ងៃនេះ គឺមិនមែនថ្ងៃស្អែកនោះទេ»។ ៧) «ទ្រឹស្ដីមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមាននោះទេ តែជំនាញដែលអាច»៕

ប្រភព៖addicted2success.com

X
5s