ហេតុផល​ងាយៗ ​៣​យ៉ាង​ដែល​គូ​សង្សារ​ច្រើន​តែ​បែក​គ្នា ​​



ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយដែលធ្លាប់ខូចចិត្ត នៅក្នុងជីវិត ពោលគឺគ្រាន់តែតិចហើយនិងច្រើនតែប៉ុណ្ណោះ។ យើងក៏មិនអាចប្រកែកបានទេថា ការរៀនពីរបៀបគ្រប់គ្រងអារម្មណ៍ពេលបែកគ្នា គឺជាផ្នែកមូយនៃជីវិត។ រាល់ការបែកគ្នា សុទ្ធតែជាមេរៀនមួយដែលយើងអាចរៀនសូត្របាន។ ខាងក្រោមនេះ សុទ្ធតែជាហេតុផលសំខាន់ៗដែលគូសង្សារច្រើនបែកគ្នា៖

១) និយាយមិនល្អ៖ មេរៀនទីមួយដែលយើងអាចរៀនបាន គឺថាការ សន្ទនាគឺជាហេតុផលមួយនៃរាល់ភាពជោគជ័យក្នុងសេចក្ដីស្នេហា។ មានរឿងអ្វីក៏ដោយ គឺត្រូវចេះនិយាយគ្នា បើសិនជាយើងមិននិយាយគ្នាទេនោះ គឺថានឹងជួបរឿងលំបាកក្នុងការបំពេញតម្រូវការដៃគូអ្នកព្រោះថាយើងមិនដឹងថា ម្នាក់ៗចង់បានអ្វី។ ដូច្នេះហើយ ការសន្ទនាគឺជាគន្លឹះមួយ។ ច្បាស់ណាស់ថា នៅពេលដៃគូម្ខាងនិយាយមិនល្អពីអ្នកម្ខាងទៀតហើយ ច្បាស់ជាមានរឿងជាមិនខាន។

២) នៅជាមួយអ្នកស្រឡាញ់មិនពិតប្រាកដ៖ មនុស្សជាច្រើននៅលើលោកយើងនេះខ្លាចនៅម្នាក់ឯង។ ដូច្នេះហើយ គេចង់បានដៃគូជីវិត តែនៅពេលដែលពួកគេបាននៅជាមួយគ្នាហើយ ពួកគេនៅតែចង់បន្ត ទោះបីជាវាមិនមែនជាស្នេហាពិតប្រាកដ។ បើមិនមែនជាស្នេហាពិតទេនោះ កុំចំណាយពេលឱ្យនាំតែខាតពេល។

៣) មិនជឿជាក់លើគ្នា៖ ភាពជឿជាក់ក៏ជាផ្នែកមួយដែលធ្វើឲ្យទំនាក់ទំនងស្នេហាមួយល្អបានដែរ។ ប្រសិនជាគ្មានការជឿជាក់លើគ្នាទេ អ្នកទាំងពីរនឹងមិនមែនអារម្មណ៍លើគ្នា ហើយចង់ឬមិនចង់ ច្បាស់ជាមានបញ្ហាមិនខាន៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.higherperspective.com

X
5s