សម្ដីដ៏អស្ចារ្យជាងគេលើលោកទាក់ទងនឹងការប្រកាន់ពូជសាសន៍៖«ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើឡានសនៅតែប្រើកង់ខ្មៅ»
«ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើឡានសនៅតែប្រើកង់ខ្មៅ» នេះគឺជាសម្ដីដ៏អស្ចារ្យបំផុតទាក់ទងនឹងការប្រកាន់ជាតិសាសន៍ ហើយពាក្យនេះឯងត្រូវបាននិយាយឡើងដោយ ប្រធានាធិបតីហ្ស៊ីមបាវ៉េ ឈ្មោះ Robert Mugabe។
ដូចដែលអ្នកបានដឹងហើយថា ប្រទេសនេះសម្បូរដោយជនជាតិស្បែកខ្មៅ ហើយជនជាតិស្បែកខ្មៅត្រូវបានគេជិះជាន់និង មាក់ងាយពីសំណាក់ពួកស្បែកសដែលជាហេតុនាំឲ្យលោកប្រធានាធិបតីមួយរូបនេះលើកពាក្យជាច្រើន ហើយត្រូវបានគេពេញចិត្ត និងគាំទ្រលោកខ្លាំងបំផុត។ ក្នុងនោះលោកក៏បានបន្ថែមពាក្យថែមទៀតថា ៖ «ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើឡានសនៅតែប្រើកង់ខ្មៅ។ ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើគ្រប់គ្នាយកពណ៌ខ្មៅតំណាង អាក្រក់ ហើយពណ៌សតំណាងសន្តិភាព។ ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើគេពាក់អាវខ្មៅទៅបុណ្យសព ហើយពណ៌ស សម្រាប់រៀបការ ។ ការប្រកាន់ពូជសាសន៍មិនចប់ឡើយ បើអ្នកជំពាក់លុយគេ គេកត់ក្នុងបញ្ជីស្បែកខ្មៅ មិនមែនស្បែកស។ តែលោកមិនខ្វល់ឡើយ ដរាបណាលោកនៅ ប្រើក្រដាសអនាម័យក្នុងបង្គន់ពណ៌ស គឺលោកនៅតែមិនអី៕»
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.leadershipable.com