តើ​អ្នក​ត្រូវការ​ពេល​ប៉ុន្មាន​ម៉ោងក្នុងមួយថ្ងៃ ​ដើម្បី​គេង​?​



ការមានបញ្ហាដំណេក អាចជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាព និងកំណើនអត្រាអ្នកស្លាប់។ ជាទូទៅ មនុស្សកាន់តែក្មេង ពួកគេនឹងកាន់តែត្រូវការរយៈពេលច្រើនម៉ោងសម្រាប់ការគេងដែរ។ យោងតាមរបាយការណ៍ថ្មីៗដែលទទួលបានពី The National Sleep Foundation បានបង្ហាញឲ្យឃើញពីចំនួនម៉ោងក្នុង១ថ្ងៃ ដែលក្រុមអាយុនីមួយៗរបស់មនុស្សត្រូវការដូចខាងក្រោមនេះ៖ ទារកទើបនឹងកើត: ពី១៤ម៉ោងទៅ១៧ម៉ោង ទារកនៅក្រោមអាយុ១១ខែ: ពី១២ម៉ោងទៅ១៥ម៉ោង ពី១ឆ្នាំដល់២ឆ្នាំ: ពី១១ម៉ោងទៅ១៤ម៉ោង ពី៣ឆ្នាំដល់៥ឆ្នាំ: ពី១០ម៉ោងទៅ១៣ម៉ោង ពី៦ឆ្នាំដល់១៣ឆ្នាំ: ពី៩ម៉ោងទៅ១១ម៉ោង ពី១៤ឆ្នាំដល់១៧ឆ្នាំ: ពី៨ម៉ោងទៅ១០ម៉ោង ពី១៨ឆ្នាំដល់២៥ឆ្នាំ: ពី៧ម៉ោងទៅ៩ម៉ោង ពី២៦ឆ្នាំដល់៦៤ឆ្នាំ: ពី៧ម៉ោងទៅ៩ម៉ោង ពី៦៥ឆ្នាំឡើងទៅ: ពី៧ម៉ោងទៅ៨ម៉ោង យ៉ាងណាមិញ មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់រយៈពេលសម្រាប់ទទួលទានដំណេករបស់មនុស្ស។ នៅកំឡុងពេលមានគភ៌ ស្រ្តីភាគច្រើនគេងច្រើនម៉ោងលើសពីធម្មតា ម្យ៉ាងទៀត សូម្បីតែមនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏មានទម្លាប់គេងច្រើនម៉ោងលើសពីក្រុមអាយុផ្សេងៗទៀតផងដែរ។ វាក៏មិនខុសគ្នាពីអ្នកដែលមានទម្លាប់គេងភ្ញាក់ច្រើនដង(interrupted sleep)ជារៀងរាល់យប់នោះដែរ កាលណាពួកគេបានគេងលក់ស៊ប់ហើយ ពួកគេតែងទទួលអារម្មណ៍ថាមានការលំបាកសម្រាប់ពួកគេក្នុងការភ្ញាក់ពីដំណេក។ រីឯ អ្នកដែលស្ថិតនៅក្នុងសភាពនៃជំងឺកង្វះជាតិដែក និងការចុះខ្សោយនៃមុខងារក្រពេញទីរ៉ូអីុត ក៏រងនូវការប៉ះពាល់ដល់រយៈពេលគេងរបស់ពួកគេដែរ ដែលធ្វើឲ្យពួកគេទទួលទានដំណេកច្រើនម៉ោងលើសពីមនុស្សធម្មតា៕ ប្រែសម្រួល៖ ស្រីពៅ  
X
5s