មនុស្សជោគជ័យ ៣នាក់នេះគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកបាន
បុគ្គលជោគជ័យទាំងនេះ សុទ្ធតែជាមនុស្សដែលឥទ្ធិពលនៅក្នុងសង្គមអាមេរិក ក៏ដូចជា ពិភពលោក។ ឥទ្ធិពលរបស់ពួកលោក គឺមានតាមរយៈសៀវភៅ និងការចែករំលែកបទពិសោធន៍ផ្សេងៗដែលបាននិងកំពុងផ្ដល់នូវតំបូន្មានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់គ្នា។ ខាងក្រោមនេះ ជាបុគ្គលជោគជ័យទាំង ៣នាក់នោះ៖
១) លោក John Addison ៖ លោក John Addison គឺជាម្ចាស់សៀវភៅឈ្មោះ Real Leadership: 9 Simple Practices for leading and Living with Purpose។ លោកមានទេពកោសល្យខាងសម្រេចគោលបំណងដើម្បីទទួលបានភាពជោគជ័យ។ លោកជឿជាក់ថា បុគ្គលម្នាក់ត្រូវមានគម្រោងឲ្យច្បាស់លាស់ និងផ្ដោតអារម្មណ៍ទៅលើការងារដែលពួកគេធ្វើ ដើម្បីទទូួលបានភាពជោគជ័យ។
២) លោក James Altucher ៖ លោក James Altucher គឺជាអ្នកជំនួញដ៏ពូកែម្នាក់ និងជាម្ចាស់សៀវភៅ ១៧ក្បាល់រួមមាន៖ The Power of NO និង Choose Yourself ។ល។ លោក James Altucher ជឿជាក់ថា បុគ្គលត្រូវតែមានគោលបំណងច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។ បើគ្មានគោលបំណងទេ អ្នកនឹងគ្មានកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខឡើយ។
៣) លោក Berndon Burchard ៖ លោក Berndon Burchard ក៏ជាបុគ្គលជោគជ័យមួយរូបដែលមានគណនី YouTube ផ្ទាល់ខ្លួនដែលផ្តោតទៅលើការអភិវឌ្ឍន៍ និងជួយខ្លួនឯង។ ក្នុងនោះវិដេអូ How Incredibly Successful People Think មានគេមើលដល់ទៅជាង ៣លាននាក់។ លោកជឿជាក់ថា មិនថាអ្នកចាប់ផ្តើមតូចឬធំនោះទេ អ្នកត្រូវចាប់ផ្តើមនូវអ្វីដែលមានសារៈសំខាន់៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.success.com