គន្លឹះ​ ៣​យ៉ាង​ដែល​អ្នក​គួរ​មាន​​ ដើម្បី​ជួយ​​អ្នក​ឱ្យ​​​មានបាន​​ជាង​មុន​នៅ​ឆ្នាំ​នេះ​



មនុស្សជាច្រើន គឺគិតតែពីរឿងដើរលេង មិនបានគិតពីផែនការដើម្បីធ្វើខ្លួនឱ្យមានបាននោះទេ។ ប៉ុន្តែ វាជារឿងល្អ ប្រសិនជាយើងចាប់ផ្តើមគិតពីពេលនេះ ឲ្យបានហ្មត់ចត់ឱ្យហើយ។ ប្រសិនជាអ្នកពិតជាចង់មានបានមែន ខាងក្រោមនេះគឺជាគន្លឹះ៖

១) ខិតខំដើម្បីក្តីសុបិនរបស់អ្នក មិនមែនក្ដីសុបិនរបស់អ្នកដទៃទេ៖ ប្រសិនជាអ្នកពិតជាចង់ចាប់ផ្តើមរកលុយដោយខ្លួនឯង និងក្លាយជាអ្នកមានមែន អ្នកត្រូវចាប់ផ្តើមធ្វើអ្វីដែលអ្នកពិតជាមានចំណង់ចំណូលចិត្តខ្លាំង។ មានចំណង់ចិត្ត អ្នកនឹងធ្វើវាឱ្យបានប្រសើរជាមិនខាន។

២) សុបិនឲ្យខ្ពស់ប៉ុន្តែចាប់ផ្តើមពីសកម្មភាពតូចៗទៅ៖ នរណាម្នាក់ក៏ចង់ជោគជ័យឆាប់ៗដែរ។ ប៉ុន្តែវាជាការល្អប្រសិនបើអ្នកទៅយឺតតែដើរលើមាគ៌ាដ៏ត្រឹមត្រូវ។

៣) ឲ្យអ្នកដទៃជំនួសខ្លួនឯង៖ មនុស្សជាច្រើនគិតថា វាពិបាកនឹងធ្វើណាស់។ អ្នកគួរចងចាំថា ទ្រព្យសម្បត្តិពិតប្រាកដមិនមែនមានលុយតែមួយមុខនោះទេ ប៉ុន្តែក៏អារម្មណ៍នៅក្នុងចិត្តផងដែរ។ នៅពេលដែលអាចចាប់ផ្ដើម ការងារមួយចំនួនបើអាចបាន គឺត្រូវរកអ្នកដទៃឱ្យមកជួយ (ជួលបុគ្គលិក)។ អ្នកត្រូវតែស្វែងរកពេលវេលាសម្រាប់ខ្លួនឯង ដើម្បីគិតផ្ដោតទៅលើយុទ្ធសាស្ត្រ មិនមែនរវល់វ៉ល់តែនឹងការងារតូចតាចនោះទេ៕

ប្រែសម្រួល៖ អឹុងមុយយូ ប្រភព៖ www.entrepreneur.com

X
5s