ទម្លាប់ចាយលុយអាក្រក់ ៣បែបនេះ បានធ្វើឲ្យអ្នកដាច់លុយជានិច្ច
សម្រាប់មនុស្សមួយចំនួន ឆ្នាំថ្មីគឺជាការចាប់ផ្តើមអ្វីៗជាថ្មី និងសម្អាតអ្វីៗនៅឆ្នាំចាស់ចោល។ អ្នកខ្លះតាំងចិត្ត ថានឹងសន្សំលុយឱ្យបានច្រើន។ អ្នកខ្លះតាំងចិត្តថានឹងសម្រកគីឡូឱ្យបានខ្លះ។ល។ អ្នកអាចចាប់ផ្តើមឆ្នាំថ្មី ដោយកម្ចាត់ទម្លាប់ចាយលុយមិនត្រូវតាមខ្ទង់ និងសន្សំលុយបានច្រើនជាងមុន៖
១) អ្នកចាយច្រើនពេកទៅលើការជួលផ្ទះ៖ ការជួលផ្ទះថ្លៃៗរួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះគឹជាផ្នែកចំណាយដ៏ធំមួយ។ ។ ដូច្នេះហើយ អ្នកគួរតែរកផ្ទះដែលមានតម្លៃសមរម្យតាមដែលអ្នកអាចធ្វើទៅបាន តែអាចផ្ដល់នូវផាសុកភាពគ្រប់គ្រាន់។
២) អ្នកចាយច្រើនពេកទៅលើឡាន៖ ការចំណាយច្រើនទៅលើឡានគឺផ្នែកទីពីរដែលត្រូវការចំណាយច្រើន ជាពិសេសនៅពេលវាខូចម្ដងៗ។ ដូច្នេះហើយ អ្នកគួរតែទិញឡានមួយដែលមានគុណភាព និងប្រើប្រាស់ឲ្យបានយូរ និងមិនងាយខូចដែលតម្រូវឱ្យអ្នកជួសជុល។
៣) ទម្លាប់ដើរលេង៖ អ្នកដើរលេងជាមួយគ្រួសារ មិត្តភ័ក្ដិ មិត្តរួមការងារ គ្រូ។ល។ ប្រសិនជាប្រាក់ខែរបស់អ្នកតិចតួច វានឹងមានបញ្ហាជាមិនខាត។ អីចឹងហើយ អ្នកគួរតែកាត់បន្ថយការដើរលេង និងញាំបាយនៅផ្ទះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com