ក្នុង​ដំណើរ​ទស្សនកិច្ច​លោក​ ឌុយទែកតេ ស្តេច​ប្រដាល់​ ប៉ាគីវ​ អញ្ជើញ​មក​ដែរ​



ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ មកកម្ពុជានៅថ្ងៃទី១៣ និង១៤ ធ្នូខាងមុខនេះ លោកនឹងនាំ ព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោកមកដែរ។ នេះបើតាមគណនេយ្យ Facebook របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជារដ្ឋមន្ត្រីទទួលបន្ទុកអមដំណើរប្រតិភូប្រធានាធិបតីហ្វីលីពីន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរដូច្នេះថា ៖«លោកប្រធានាធិបតីហ្វីលីពីន ឌុយទែកតេ ល្បីហើយ តែពេលមកកម្ពុជា គាត់នាំអ្នកល្បីមួយទៀតមកជាមួយ គឺព្រឹទ្ធសមាជិក ប៉ាគីវ អ្នកប្រដាល់ល្បីឈ្មោះពិភពលោក ។ ពិតជាគណៈប្រតិភូល្បីល្បាញមែនហើយលើកនេះ ហើយជាការរីករាយមួយសំរាប់កម្ពុជាផងដែរ»។
X
5s