ហេតុផល​ ៣​យ៉ាង​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​មាន​គេហទំព័រ​ផ្ទាល់​ខ្លួន​​​



បច្ចុប្បន្ននេះ មានគេហទំព័ររាប់សិនលាននៅលើប្រព័ន្ធអ៊ីនធឺណិត។ បើតាមការស្រាវជ្រាវ រៀងរាល់ ២វិនាទីម្ដងមានគេហទំព័រកើនឡើងថ្មីមួយ។ ហេតុអ្វីបានជាអ្នកត្រូវមានគេហទំព័រផ្ទាល់ខ្លួនមួយ? វាមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកគិតមិនដល់។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ៖

១) អ្នកនឹងរៀនអ្វីដែលថ្មី៖ អ្នកត្រូវរៀនអ្វីថ្មីជានិច្ចនៅពេលដែលអ្នកមានគេហទំព័រផ្ទាល់ខ្លួន។ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក អ្នកប្រាកដជាខិតខំស្រាវជ្រាវ ដូច្នេះហើយប្រសិនជាអ្នកចូលកាន់តែជ្រៅ អ្នកកាន់តែមានរឿងជាច្រើនដែលអ្នកត្រូវរៀន។ លើសពីនោះទៅទៀត អ្នកក៏អាចចែករំលែកចំណេះដឹងរបស់អ្នកបានទៅកាន់អ្នកដទៃថែមទៀតផង។

២) ធ្វើឱ្យជំនាញសរសេររបស់អ្នករីកចម្រើនជាងមុន៖ ការសរសេរមិនមែនជារឿងងាយស្រួលនោះទេ។ ទោះបីជាអ្នកអាជីពក៏មានពេលខ្លះ គិតថា ពិបាកផងដែរ។ ប៉ុន្តែ នៅពេលដែលអ្នកសរសេររាល់ថ្ងៃ ច្បាស់ណាស់ថា អ្នកអាចធ្វើឱ្យជំនាញសរសេរកាន់តែរីកចម្រើនល្អថែមមួយកម្រិតទៀតពោលគឺអ្នកអាចបង្កើនសមត្ថភាពនៃការសរសេររបស់អ្នកដោយការអនុវត្ត។ អ្នកច្បាស់ជារីកចម្រើន។

៣) មានជំនឿចិត្តជាងមុន៖ ការមានគេហទំព័របង្រៀនអ្នកឲ្យចេះបង្ហាញពីគំនិតរបស់អ្នកមកខាងក្រៅនិងបង្កើតគំនិតកាន់តែច្រើនឡើងប្រកបដោយជំនឿចិត្ត៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s