ហេតុផលទាំង ៣យ៉ាងដែលធ្វើឲ្យទូរស័ព្ទរបស់អ្នកអស់ថ្មយ៉ាងឆាប់រហ័ស​



ប្រសិនជាអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ iOS ឬ Android អ្នកប្រហែលជាធ្លាប់ជួបបញ្ហានឹងរឿងអស់ថ្ម ពោលគឺប្រើបន្តិចអស់ថ្ម បន្តិចអស់ថ្ម។ ជួលពេលខ្លះ ថ្មរបស់អ្នកមិនអាចប្រើប្រាស់សូម្បីតែពេញមួយថ្ងៃ។ អ្នកត្រូវសាកជាច្រើនលើកច្រើនសារ។ ខាងក្រោមនេះ ជាហេតុផល៖ ១) ពន្លឺរបស់អេក្រង់ភ្លឺពេក៖ មូលហេតុដ៏ធំធ្វើឲ្យថ្មទូរស័ព្ទរបស់អ្នកអស់ល្បឿន គឺអ្នកបើកពន្លឺអេក្រង់ភ្លឺពេក។ អ្នកជ្រើសរើសកម្មវិធីដែលវាជួយសម្រួលពន្លឺដោយស្វ័យប្រវត្ត។ ២) រកWifiជានិច្ច៖ ប្រសិនជាបើក Wifi ចោល នោះ Wifi នឹងស្វែងរកចាប់ Wifi ដែលមាននៅគ្រប់ទីកន្លែង។ ការបើកចោលបែបនេះនឹងធ្វើឲ្យទូរស័ព្ទរបស់អ្នកអស់ថ្មលឿន។ ប្រសិនជាអ្នកគ្មានបំណងភ្ជាប់ Wifi ទេ អ្នកគួរតែបិទ Wifi ចោលតែម្ដងទៅ។ ពេលខ្លះសូម្បីអ៊ីនធឺណិតប្រើស៊ីមកាត ក៏គួរបិទចោលម្ដងៗដែរ។ ៣)ការផ្ដល់ព័ត៌មាន (Notification) ៖ ប្រសិនជាទូរស័ព្ទរបស់អ្នក ដាក់កម្មវិធីនេះ ទូរស័ព្ទរបស់អ្នកនឹងលោតសារពេញមូយថ្ងៃ។ ទូរស័ព្ទរបស់អ្នកមិនត្រឹមតែចេញពន្លឺនោះទេ ញ័រនិងមានសូរសម្លេងថែមទៀតផង៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.cheatsheet.com
X
5s