ចំណុច ៤យ៉ាងដែលគ្មាននរណាម្នាក់ប្រាប់អ្នកសោះអំពីជំនួញ
គ្មាននរណាម្នាក់នឹងនិយាយថាការចាប់ផ្តើមជំនួញគឺជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ទោះបីជាអ្នកដឹងថាអ្នកនឹងជួបបញ្ហា អ្នកក៏ប្រាកដថាអ្នកត្រៀមលក្ខណៈសម្រាប់វានោះដែរ។ មុននឹងអ្នកជោគជ័យជោគជ័យ ពួកគាត់តែងតែរៀនមេរៀនបានជាច្រើន។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួរដឹង៖
១) ប្រសិនជាអ្នកមិនទៅមុខទេ អ្នកគឺដើរថយក្រោយ៖ ពិភពលោកដើរលឿនណាស់ ហើយគ្មានអ្វី ដែលនៅស្ងៀមនោះទេ។ អ្នកត្រូវជំរុញខ្លួនឯងឲ្យទៅមុន បើមិនអ៊ីចឹងទេ អ្នកនឹងដើរថយក្រោយ។
២) មនុស្សមួយចំនួននឹងមិនពេញចិត្តនឹងអ្នក៖ ទោះបីជាអ្នកមិនចង់មានសត្រូវជាមួយនឹងអ្នកដទៃ ប៉ុន្តែការពិតវានៅតែមានមនុស្សមួយចំនួនមិនពេញចិត្តនឹងអ្នក។ ប្រសិនជាអ្នកជួបមនុស្សប្រភេទនេះ បំភ្លេចពួកគាត់រួចបន្តដំណើរទៅមុខ។
៣) អាទិភាពរបស់អ្នកអាចនឹងផ្លាស់ប្តូរ៖ មនុស្សមួយចំនួនគិតថាការធ្វើថៅកែមានពេលទំនេរច្រើនណាស់។ ប៉ុន្តែ តាមការពិត វាទាមទារការខំប្រឹងពីអ្នកជាខ្លាំង។ ដូច្នេះហើយ អ្នកត្រូវចេះកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។
៤) ប្រសិនជាវាស្រួល វាមិនសប្បាយនោះទេ៖ វាច្បាស់ណាស់នឹងពិបាក។ ប៉ុន្តែដោយសារតែវាពិបាកនឹងហើយបានជាវាធ្វើឲ្យជំនួញមានលក្ខណៈពិសេស។ ប្រសិនជាវាមិនពិបាក អ្នកនឹងមិនមានអារម្មណ៍ជោគជ័យនោះទេ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com