គន្លឹះ​៣​យ៉ាង​​​ចំណាយ​ពេល​តិច​​ជាង ​៥​នាទី ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ឡើង​វិញ​



បើអ្នកមានអារម្មណ៍មិនល្អហើយនោះ ទោះ ធ្វើកិច្ចការអ្វីក៏មិនប្រសើរ ហើយឆាប់ខឹងឆេវឆាវអ្នកដទៃ នាំឲ្យមានរឿងទៀត។ តែបើអ្នកអាចអនុវត្តតាមវិធីនេះបាន អ្នកចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ដើម្បីបាន អារម្មណ៍ល្អមកវិញ៖

១)ទះដៃអ្នកតិចៗ៖ ការទះដៃតិចៗនេះវានឹងជួយជម្រុះចោលគំនិតអវិជ្ជមាននានាដែលកើតដោយសារអារម្មណ៍មិនល្អ។ អ្នកគួរសាកល្បង ហើយអ្នកនឹងដឹងថាតើការទះដៃនេះ ធ្វើឲ្យអារម្មណ៍អ្នកធូរស្បើយកម្រិតណា។

២) ពិសាអ្វីដែលអ្នកចង់៖ ការឈ្លានក៏ជាមូលហេតុនាំឲ្យអ្នកមិនសប្បាយចិត្តដែរ ព្រោះថាអ្នកមិនសូវជាមានពេលក្នុងការពិសាអាហារនាំឲ្យហេវហត់។ ដូចនេះបើអ្នកនឹកឃើញចង់ឈ្លានអ្វីមួយ អ្នកគួរតែពិសាវា ទៅ ព្រោះថា មានតែការពិសាឆ្អែតទេ អាចធ្វើឲ្យអ្នកអារម្មណ៍ល្អលឿន។

៣) ហិតក្លិនក្រអូប៖ អ្នកប្រហែលមិនដឹងឡើយ ថាក្លិនក្រអូបនានា មិនថាក្លិនទឹកអប់ ឬផ្កាក៏ដោយ ក៏អាចឲ្យអារម្មណ៍អ្នកស្រស់ថ្លា ហើយបាត់អស់ភាពតានតឹងនិងពិបាកចិត្តភ្លាមៗដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s