​ក្រុមហ៊ុន​ TANNCAM ​ទិញ​ភាគហ៊ុន​​ក្រុមហ៊ុន​គ្រប់គ្រង​ការ​ ​វិនិយោគ​កម្ពុជា​ (CIM) និង​ក្រុមហ៊ុន​​ជាប់​ទាក់ទង​



ក្រុមហ៊ុន TANNCAM Investment Company ជាក្រុមហ៊ុនវិនិយោគបរទេស១០០% ដែលបានចុះបញ្ជីនៅកម្ពុជាបានយល់ព្រមទិញភាគហ៊ុន ៣០ ភាគរយក្នុងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) និងក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធផ្សេងៗទៀតមានដូចជា ក្រុមហ៊ុន Cambodian Investment Management Insurance Agent ក្រុមហ៊ុន Premium Human Resources ក្រុមហ៊ុន Dynamo Innovative Digital Advertising និងក្រុមហ៊ុន Phnom Penh BG Serviced Offices។ កិច្ចព្រមព្រៀងទិញលក់ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅ គឺជាការផ្ដល់ហិរញ្ញប្បទានថ្មីមួយ ដែលក្រុមហ៊ុន TANNCAM Investment នឹងមានចំណែកកម្មសិទ្ធិ ៣០%លើក្រុមហ៊ុននីមួយៗ។ តាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០៩ មក ក្រុមហ៊ុនវិនិយោគ Cambodian Investment Management បានពង្រីកខ្លួនលើផ្នែក គណនេយ្យ ពន្ធដារ និងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន។ លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន CIM បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖«យើងបានអភិវឌ្ឍន៍អាជីវកម្មរបស់យើងដោយផ្អែកទៅលើឱកាសទីផ្សារដែលជំរុញដោយការផ្លាស់ប្ដូរច្បាប់គតិយុត្តិ ទំហំទីផ្សារដែលពុំទាន់មានគុណភាពស្តង់ដារ វិស័យដែលមិនទាន់បានអភិវឌ្ឍ ហើយដែលតម្រូវឲ្យមានការវិនិយោគសហគ្រិន»។ លោកបានបន្ថែមទៀតថា៖ «អាជីវកម្មក្រុមហ៊ុនរបស់យើងបានអភិវឌ្ឍក្នុងគំរូសេវាពេញលេញដែលចាប់ផ្ដើមជាមួយនឹងភាពត្រឹមត្រូវនៃការចូលទីផ្សារអតិថិជនតាមរយៈការបម្រើសេវាប្រតិបត្តិការបន្តរបស់អតិថិជន និងការគាំទ្រកំណើនរបស់ពួកគេ»។ កិច្ចព្រមព្រៀងថ្មីដែលត្រូវបានរំពឹងថានឹងបញ្ចប់ការទិញលក់នៅដើមឆ្នាំក្រោយនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងថ្មីដើម្បីគ្រប់គ្រង និងបែងចែកទុន។ ការទិញលក់នេះនឹងត្រូវកាត់បន្ថយមកនៅត្រឹមភាគទុនិកបច្ចុប្បន្នដែលនឹងបានកាត់បន្ថយភាគរយនៃការកាន់កាប់ដោយមិនមានភាគហ៊ុនថ្មីត្រូវបានប្រើប្រាស់៕
X
5s