Kodak ​ត្រៀម​បញ្ចេញ​ Smartphone ​Ektra ​ថ្មី​​ដើរ​ដោយ Android Marshmallow, RAM 3GB ​តម្លៃ​មិន​ណយ​ ខ្ទង់​ ៥សន្លឹក នៅ​​ថ្ងៃ​៩ ​ធ្នូ​ខាង​មុខ​



Kodak ដែលធ្លាប់តែឮមកថា ជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកឯកទេសនៅលើផ្នែកផលិតផលរូប (Image Product) ពេលនេះ ហាក់មានការចាប់អារម្មណ៍ នឹងការប្រលូកចូលទីផ្សារស្មាតហ្វូន ព្រោះបើតាមរបាយការណ៍ថ្ងៃនេះ ថា ក្រុមហ៊ុនបានត្រៀមខ្លួន សម្ពោធស្មាតហ្វូនថ្មីទី២ ដែលស្ថិតក្នុងសែស្រឡាយ Kodak Ektra ទៀតហើយ។ ស្មាតហ្វូនទី២ របស់ Kodak នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ហើយនឹងត្រូវប្រកាសចេញនៅថ្ងៃទី៩ ធ្នូខាងមុខ។ ស្មាតហ្វូន Android ថ្មីនេះ នឹងបង្ហាញខ្លួនលើទីផ្សារអឺរ៉ុបថ្ងៃទី៩ ធ្នូនៅប៉ុន្មានថ្ងៃខាងមុខ ហើយវាក៏នឹងមានលក់នៅលើទីផ្សារអង់គ្លេស និងអាល្លឺម៉ង់ ក្នុងតម្លៃប្រហែល ៥៤០ដុល្លារអាមេរិក។ លក្ខណៈសម្បត្តិមាននៅលើ Kodak Ektra ស៊េរីថ្មី នឹងបំពាក់មកជាមួយអង្គប្រតិបត្តិ Helio X20 ល្បឿន 2.3GHz decacore ជាមួយ RAM 3GB និងមានមេម៉ូរី 32GB ហើយអាចបន្ថែមកាត microSD បាន និងដំណើរការដោយ Android Marshmallow។ Kodak Ektra មានកាមេរ៉ាមុខទំហំ 13MP អមជាមួយមុខងារ phase detection និងកាមេរ៉ាក្រោយទំហំ 21MP ហើយមានរន្ធ USB Type-C, មុខងារសាកថ្មឆាប់ពេញ (fast charge) ហើយមានកម្លាំងថ្ម 3000mAh។ យ៉ាងណា គេមិនទាន់មានព័ត៌មានពីកាលបរិច្ឆេទដែល Kodak Ektra ថ្មី នឹងមានលក់នៅលើទីផ្សារអាមេរិកនៅឡើយ៕
X
5s