ត្រូវចាំគំនិតល្អៗទាំងនេះ ដើម្បីកុំឲ្យអ្នកក្លាយជាមនុស្សគិតច្រើនហួសហេតុ
ជំងឺគិតច្រើននេះវាអាចសម្លាប់អ្នកម្ដងបន្តិចៗ ប្រសិនបើអ្នកមិនរកវិធីដោះស្រាយទេនោះ។
ខាងក្រោមនេះជាពាក្យដែលអ្នកគួរតែចងចាំពេលអ្នកដឹងខ្លួនថាខ្លួនឯងគិតច្រើនពេកហើយ៖
១) «អ្នកនឹងមិនអាចមានសេរីភាពពេញលេញឡើយ បើសិនអ្នកមិនព្រមឈប់ឃុំខ្លួនឯងជាមួយគំនិតមិនល្អនោះទេ»។
២) «ឈប់គិតពីការធ្វើខុសទៀតទៅ ហើយត្រូវសប្បាយចិត្តជាមួយអ្វីដែលអាចធ្វើត្រូវវិញ»។
៣) «វាគ្មានបញ្ហាណាធំជាង បញ្ហាកើតពីគំនិតខ្លួនឯងឡើយ»។
៤) ការភ័យខ្លាចគឺដូចជាការអង្គុយលើកៅអីយោល ដែលមើលទៅមានចលនា តែអ្នកនៅតែមួយកន្លែងប៉ុណ្ណោះ»។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com