គុណប្រយោជន៍សំខាន់ៗ នៃការងូតទឹកពេលយប់ ជាពិសេសជួយអ្នកឱ្យគេងលក់ស្រួល
មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ងូតទឹកនៅពេលយប់ ប៉ុន្តែប្រហែលជាមិនសូវចាប់អារម្មណ៍ ឬ បានដឹងច្បាស់អំពីប្រយោជន៍សំខាន់ៗរបស់វានោះទេ។ ការមុជទឹកក៏ត្រូវការពេលវេលាដើម្បីមុជដែរ។
បើអ្នកងូតទឹកពេលយប់ វាកាន់តែឲ្យអារម្មណ៍អ្នកល្អលើសពីពេលថ្ងៃទៅទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) អាចបន្ថយសីតុណ្ហភាពក្នុងខ្លួនអ្នក៖ វាអាចកាត់បន្ថយ សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យចុះខ្លាំងជាងពេលធម្មតា ព្រោះថាវាជាពេលដែលអ្នកសម្រាក ហើយអ្នកមិនបន្តធ្វើអ្វីផ្សេងតទៅទៀតទេ ។ នៅពេលដែលសីតុណ្ហភាពក្នុងខ្លួនថមថយបន្តិចនោះ វាគឺពិតជាអំណោយផលយ៉ាងខ្លាំងចំពោះការគេង ពោលគឺជួយឲ្យអ្នកគេងលក់ស្រួលជាក់ជាមិនខាន។
២) សម្រួលអារម្មណ៍កុំឲ្យឈឺក្បាល ឬចុកខ្លួន៖ ចេះតែមានអារម្មណ៍ថាឈឺក្បាល ចុករោយខ្លួន មែនទេ? ការមុជទឹកនៅពេលយប់នេះវា នឹងធ្វើឲ្យអ្នកបាត់បង់អារម្មណ៍ឈឺអស់ទាំងនោះ ព្រោះវាជួយឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ហេតុដូច្នេះហើយ អ្នកមិនត្រូវមើលរំលង ឬ អត់ងូតទឹកនៅពេលយប់នោះឡើយ ។
៣) ជួយឲ្យស្បែកមានសំណើម និង ជម្រុះជាតិខ្លាញ់៖ ការងូតទឹកនៅពេលយប់ គឺអាចជួយឲ្យស្បែករបស់អ្នករក្សាសំណើម ពោលគឺអាចកាត់បន្ថយបញ្ហាស្បែកស្ងួតបានច្រើន។ លើសពីនេះទៀត វាក៏ជួយជម្រុះជាតិខ្លាញ់ដែលមាននៅលើស្បែក ដែលជាតិខ្លាញ់នេះងាយបង្កឲ្យមានបញ្ហាមុន និង បញ្ហាស្បែកផ្សេងៗទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org