មូលហេតុ​៣​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​​មានបញ្ហាធ្លាក់ទឹកចិត្ត​



មនុស្សណាក៏ចង់រស់នៅប្រកបដោយភាពរីករាយ និង គ្មានក្តីកង្វល់ដែរ។  ប៉ុន្តែបញ្ហាគឺជារឿងមិនបានគេចផុតនោះឡើយ មិនថាទៅដល់ជើងមេឃនោះទេ។ ចំពោះរឿងខ្លះ វាបានបង្កទៅជាវិបត្តិធ្ងន់ធ្ងរ ជាពិសេសការធ្លាក់ទឹកចិត្ត លែងចង់ធ្វើអ្វីទៀត។  ខាងក្រោមនេះ ជាកត្តាសំខាន់ៗដែលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តដោយមិនដឹងខ្លួន៖

១) ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ វាពិតជាងាយស្រួលណាស់ដែលធ្វើឲ្យខ្លួនឯងធ្លាក់ចូលក្នុងអន្ទាក់មួយ នាំខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ។ នេះគឺជាការធ្វើបាបដល់ជីវិតរបស់ខ្លួនឯង។ វាហាក់ដូចជាគ្មានប្រយោជន៍បន្តិចសោះ ដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ហើយមកអង្គុយពិបាកចិត្ត។ អ្នកមានអ្វីអស្ចារ្យច្រើនដែលមនុស្សផ្សេងទៀតធ្វើមិនបាន ។ ចុះហេតុអ្វីត្រូវមើលងាយខ្លួនបែបនេះទៅវិញ?

២) ដាក់គោលដៅដែលមិនសមទំនង៖ ក្នុងជីវិតមនុស្សម្នាក់ៗ គឺដាច់ខាតត្រូវតែមានគោលដៅ។ គោលដៅគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នក ក្នុងការដើរឆ្ពោះទៅរកវា។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកត្រូវប្រាកដថា វាជាគោលដៅដែលអាចកើតឡើងពិតប្រាកដ ព្រោះបើមិនដូច្នេះទេ អ្នកនឹងត្រូវខកចិត្តខ្លាំងមិនខាន រហូតដល់ថ្នាក់លែងចង់រស់ ព្រោះគ្មានថ្ងៃសម្រេចគោលដៅ។

៣) មានបញ្ហាស្នេហា៖ ភាគច្រើនវាកើតឡើងចំពោះយុវវ័យដែលមានស្នេហា តែមួយចំណែកក៏កើតមានឡើងលើអ្នកដែលមានគ្រួសារដែរ។ បញ្ហាស្នេហានេះ តែងតែធ្វើឲ្យអ្នកមានធ្លាក់ទឹកចិត្ត និងមិនសូវនិយាយស្ដី ហើយអ្នកខ្លះហ៊ានសម្រេចចិត្តធ្វើអត្តឃាតផងដែរ។ ដូច្នេះហើយ មុននឹងសម្រេចចិត្តចូលទៅក្នុងទំនាក់ទនងស៊ីជម្រៅ គឺត្រូវតែពិនិត្យមើលឲ្យច្បាស់សិន។

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.lifehack.org

X
5s