នារីម្នាក់បាត់ទូរស័ព្ទ Nexus 6P តែក្រោយមកតាមរកឃើញវិញដោយសារបានកម្មវិធី Android Device Manager ជួយ!
វាពិតជារឿងដ៏កម្រ ដែលទូរស័ព្ទបាត់ អាចរកឃើញមកវិញ។ ជាក់ស្ដែងថ្មីៗនេះ ទើបមានព័ត៌មាន អ្នកប្រើ Nexus 6P ត្រូវបានចោរលួចទូរស័ព្ទ តែក្រោយមកក៏អាចស្វែងរកឃើញវិញបាន ដោយប្រើកម្មវិធី Android Device Manager។ ADM គឺជាកម្មវិធី មានមុខងារជា Tool សំខាន់មួយ ដែលនឹងជួយអ្នកក្នុងការស្វែងរកទូរស័ព្ទដែលបានបាត់ ឬត្រូវបានចោរលួចទៅ។ មានឧទាហរណ៍ជាក់ស្ដែងថ្មីនេះស្រាប់ ដោយកម្មវិធី ADM បានជួយឱ្យនារីម្នាក់ អាចរកឃើញទូរស័ព្ទ Nexus 6P របស់នាងវិញបាន។