លោក Ralph Waldo Emerson៖ «ការ​ចម្លង​ពី​គេ​ ​ឬ​ធ្វើ​តាមគេ ​គឺ​​ធ្វើ​អត្តឃាដ​ខ្លួន​ឯង»​​​



លោក Ralph Waldo Emerson ជាអ្នកនិពន្ធ និងជាសាស្ត្រាចារ្យអាមេរិកដែលបានទទួលមរណភាពនៅឆ្នាំ១៨៨២ បានមានប្រសាសន៍ថា ៖«ការធ្វើតាមគេ ឬចម្លងគេ គឺជាការធ្វើអត្តឃាដខ្លួនឯង-Imitation is Suicide»។

ខ្លឹមសារសំខាន់នៃពំនោលនេះ ក្នុងនាមជាអ្នកនិពន្ធ លោក ចង់ឱ្យមានការបង្កើតអ្វីដែលថ្មី និងអ្វីដែលជារបស់ខ្លួនយើងផ្ទាល់តែម្ដង។

នៅពេលដែលយើងចម្លងពីគេ គឺមានន័យថា យើងបោះបង់ចោលធាតុសំខាន់របស់យើងដែលជារបស់ផ្ទាល់ខ្លួន និងជាធាតុផ្សំដែលបង្ហាញថាយើងជានរណា។

ដូច្នេះ នេះជាការធ្វើអត្តឃាដលើខ្លួនឯង៕

X
5s