CEO ក្រុមហ៊ុន Starbucks៖«អ្នកដឹកនាំ បើមិនដឹកនាំគេឲ្យជោគជ័យដូចខ្លួនទេ គេមិនហៅថា អ្នកដឹកនាំទេ»
លោក Howard Schultz គឺជានាយកនីតិប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbucks ដ៏ ល្បីល្បាញរបស់អាមេរិកនៅពេលបច្ចុប្បន្ន។ ក្នុងនាមជាមហាសេដ្ឋីដ៏ជោគជ័យមួយរូបនៅក្នុងមុខជំនួញមួយនេះ លោកបានលើកពាក្យមួយឃ្លាថា៖« អ្នកដឹកនាំ បើមិនដឹកនាំគេឲ្យជោគជ័យដូចខ្លួនទេ គេមិនហៅថា អ្នកដឹកនាំនោះទេ»។ លោក Howard បង្ហាញទស្សនៈថា អ្នកដឹកនាំមួយរូបដែលសម្រេចគោលដៅជោគជ័យមួយតែម្នាក់ឯងដោយមិនមានវត្តមានមនុស្សផ្សេងទៀត នោះគេមិនហៅថា អ្នកដឹកនាំទេ។ ផ្ទុយទៅវិញលោកយល់ថា នៅពេលបុគ្គលម្នាក់ដឹកនាំអ្នកដទៃហើយសម្រេចការងារនោះដោយផ្លែផ្កា ដោយនាំមកនូវជ័យជំនះរួមដល់មនុស្សផ្សេងទៀត បុគ្គលនោះទើបគេហៅថា ជាអ្នកដឹកនាំពិតប្រាកដ៕