អ្នក​ដែល​ទើប​ចាប់​ផ្ដើម​រក​ស៊ី​​ជោគជ័យ​ជា​ច្រើន​ តែង​តែ​លើក​ទឹកចិត្ត​បុគ្គលិកបែប​នេះ​​



ភាពជោគជ័យអាចកើតមានបាន លុះត្រាតែ អ្នកចេះលើកទឹកចិត្តបុគ្គលិកក្នុងក្រុមហ៊ុនមួយផ្នែកដែរ។ ជាការពិតណាស់ អាជីវកម្មដែលទើបតែបង្កើតឡើង នឹងពិបាកគ្រប់គ្រងបន្តិច ហើយទាមទារឱ្យមានការចូលរួមពីបុគ្គលិកខ្លាំងក្លា។

បើអ្នកចង់ឲ្យវាដើរទៅមុខបានល្អ លុះត្រាអ្នកចេះគ្រប់គ្រងវាឲ្យបានច្បាស់លាស់។ នេះជាអ្វីដែលអ្នកគួរធ្វើជាមួយបុគ្គលិករបស់អ្នក៖

១) គួរបង្កើតភាពស្អិតល្មួតរវាងបុគ្គលិក និងបុគ្គលិក៖ សាកស្រមៃទៅមើល បើសមាជិកក្រុមអ្នកមិនស្គាល់គ្នាច្បាស់ គេប្រហែលទុកគំនិតសម្រាប់តែខ្លួនឯង ហើយបើគេឃើញអ្នកដទៃមិនល្អ គេប្រហែលជាទុកក្នុងចិត្ត ហើយគ្មាននរណាម្នាក់ដែលអាចដឹងថា ខ្លួនបានធ្វើអ្វីខុសខ្លះទេ។ ដើម្បីរកស៊ីឲ្យបានជោគជ័យ អ្នកប្រាកដជាមានគោលដៅចង់ឲ្យបុគ្គលិកធ្វើការរួមគ្នា ហើយប្ដូរយោបល់ ហើយមែនទេ? ដូចពាក្យមួយគេនិយាយថា ៖ «ចង្កឹះមួយគេកាច់បាក់ តែចង្កឹះមួយបាច់កាច់មិចបាក់ឡើយ»។

២) ផ្ដល់សេរីភាព៖ នរណាៗក៏ចង់បានសេរីភាពក្នុងការធ្វើអ្វីមួយដែរ។ មកដល់សម័យនេះ មិនដែលមានអ្នកដឹកនាំណា ដែលចង់ដឹកនាំគេដោយដាច់អហង្ការនោះឡើយ។ អ្នកដឹកនាំល្អតែងលើកទឹកចិត្តបុគ្គលិក ដោយឲ្យពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ ដែលនេះបង្ហាញពីការយោគយល់ និងជឿជាក់លើគ្នា។

៣) ផ្ដល់រង្វាន់លើកទឹកចិត្ត៖ នេះគឺជាការលើកទឹកចិត្តដ៏មានប្រសិទ្ធភាពបំផុត ធម្មតា ពួកគេនឹងកាន់តែមានទឹកចិត្តធ្វើការទ្វេដង ប្រសិនបើអ្នកដឹកនាំ ដឹងថា គេខិតខំកម្រិតណាចំពោះការងារ។ ការលើកទឹកចិត្តនេះគឺគួរតែមានសម្រាប់បុគ្គលិកឆ្នើមគ្រប់រូប៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖addicted2success.com

X
5s