គន្លឹះៗសំ់ខាន់ៗ ​ដែល​អ្នក​អាច​និយាយ​ថា​«​ទេ»​ចំពោះ​ភាព​អវិជ្ជមាន​



វាជារឿងធម្មតាទេដែលមនុស្សមានគំនិតអវិជ្ជមាន ដូច្នេះហើយមានជាយើងឃើញ មនុស្សជាច្រើនចូលចិត្តរអ៊ូពីនេះពីនោះ។ ការគិតអវិជ្ជមាន មិនដែលផ្តល់ផលល្អសោះឡើយសូម្បីតែម្តង ហើយបើមិនព្រមជម្រុះវាចេញឲ្យអស់ទេ វានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់ការរបស់នៅរបស់អ្នកជាមិនខាន។ ខាងក្រោមនេះ គឺជា ចំណុចសំខាន់ដែលអ្នកត្រូវធ្វើ ដើម្បីនិយាយថា «ទេ»ចំពោះភាពអវិជ្ជមាន៖ ១) គ្រប់គ្រងនូវអ្វីដែលនៅក្នុងខួរក្បាលរបស់អ្នក៖ នៅពេលយប់ អ្នកដែលងើបពីគេង និង បារម្ភនូវរឿងអ្វីមួយនោះ អ្នកត្រូវគ្រប់គ្រងនូវអារម្មណ៍នោះនឹងកែប្រែវាឡើងវិញ។ អាន និង គិតអ្វីៗដែលវិជ្ជមាន នោះវានឹងជួយឲ្យអ្នកទទួលបានអ្វីដែលល្អៗមិនខាន។ ដូច្នេះហើយ ត្រូវព្យាយាមគ្រប់គ្រងការគិតរបស់ខ្លួនឯងឲ្យបានល្អ។ ២) ការសេពគប់៖ បើចង់មានគំនិតវិជ្ជមាន អ្នកត្រូវសេពគប់ជាមួយមនុស្សវិជ្ជមាន មានសង្ឃឹមនិងរីករាយក្នុងជីវិត ព្រោះ អ្នកនឹងមានគំនិតដូចមនុស្សដែលអ្នកសេពគប់។ ប្រសិនជាអ្នកនៅតែបារម្ភ ជីវិតរបស់អ្នកនៅតែមានភាពអវិជ្ជមាន ហើយអ្នកក៏នៅតែជាមនុស្សអវិជ្ជមានមួួយជីវិត។ ៣) សប្បាយចិត្ត៖ ជីវិតរបស់យើងគឺខ្លីណាស់។ ប្រសិនជាអ្នករង់ចាំឱកាសដើម្បីសប្បាយចិត្ត អ្នកនឹងគ្មានថ្ងៃសប្បាយចិត្តនោះទេ។ អ្នកនឹងហ៊ានប្រឈមនឹងការពិត។ ប្រសិនជាអ្នកមិនសប្បាយចិត្តដោយសារអ្នកគ្មានលុយ អ៊ីចឹងអ្នកត្រូវរកការងារធ្វើ មិនមែនអង្គុយកើតទុក្ខនោះទេ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖www.lifehack.org
X
5s