មូលហេតុ​​៣​យ៉ាង ​ដែល​ធ្វើ​​ឲ្យ​អ្នក​​មិន​អាច​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា​



អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យឃើញពី មូលហេតុដែលនាំឲ្យអ្នកបរាជ័យ គ្រប់បែបយ៉ាង៖

១) មានគោលដៅច្រើនពេក៖ តើអ្នកមានគោលដៅប៉ុន្មាន? កំហុសដ៏ធំនោះគឺអ្នកមានគោលដៅច្រើនពេក ហើយមិនដឹងធ្វើមួយណា។ បើអ្នកធ្វើអ្វីច្រើនពេកក្នុងពេលតែមួយ ចុងក្រោយអ្នកនឹងមិនបានធ្វើវាសូម្បីតែមួយ។

២) អ្នកមិនផ្ដោតអារម្មណ៍ខ្លាំងលើគោលដៅ៖ បើអ្នកមានគោលដៅហើយ តែមិនផ្ដោតអារម្មណ៍លើវា អ្នកក៏មិនអាចសម្រេចវាបានដែរ។

៣) គ្មានការអត់ធ្មត់៖ ការគ្មានភាពអំណត់អត់ធ្មត់ វានឹងនាំអ្នកបរាជ័យគ្រប់រឿងទាំងអស់។ គ្មានអ្វីដែលទៅមុខដោយងាយស្រួលឡើយ វាតែងតែមានឧបសគ្គនៅពីមុខ។ តែបើអ្នកមិនចេះអត់ធ្មត់ អ្នកនឹងចាញ់អ្វីគ្រប់យ៉ាង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.wikihow.com

X
5s