ផលល្អ និង ផលអាក្រក់នៃការប្រើ Facebook ដែលអ្នកមិនគួរមើលរំលង
Facebookគឺជាបណ្ដាញសង្គម មួយ ដែលពេញនិយម សម្រាប់មនុស្សសម័យថ្មី ហើយវាជះឥទ្ធិពល ទាំងល្អនិងអាក្រក់ ដល់អ្នកលេង ។ តើអ្នកចង់ដឹងអ្វីខ្លះទេ?
១) ផលវិជ្ជមាន៖ អ្នកអាចប្រើប្រាស់វា ដើម្បីជាបណ្ដាញមួយសម្រាប់ទាក់ទងគ្នាទៅវិញទៅមក អ្នកអាចរកស៊ីដោយប្រើប្រាស់វាក៏បាន អ្នកអាចស្វែងរកព័ត៌មានផ្សេងៗ ទូទាំងសកលលោក នៅក្នុងរង្វង់ដៃអ្នក។ សម័យបច្ចុប្បន្ននេះអ្នកអាចដឹងអ្វីគ្រប់បែបយ៉ាងលើលោក ដោយគ្រាន់តែភ្ជាប់ អ៊ីនធឺណិត ហើយប្រើប្រាស់បណ្ដាញសង្គមនោះតែម្ដង។
២) ផលអវិជ្ជមាន៖ អ្នកប្រហែលជាមិនដឹងខ្លួនឡើយ ថា Facebookនេះអាចជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់អ្នក។ ក្នុងនោះ វាមានដូចជា៖ រឿងផ្ទាល់ខ្លួនត្រូវបានផ្សព្វផ្សាយដល់អ្នកដទៃ មានគេលួចយកព័ត៌មាន អ្នកមកធ្វើអាជីវកម្ម ព្រមទាំងខ្ជះខ្ជាយពេលវេលា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.shoutmeloud.com