​សិក្ខាសាលា​ និង​តាំង​ពិព័រណ៍​​រូបថត​​ប្រារព្ធ​​យូរ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​ ​ចាប់​​ផ្ដើម​នៅ​​សៀមរាប​ថ្ងៃ​សៅរ៍​នេះ​ហើយ!​



ព្រឹត្តិការណ៍ សិក្ខាសាលា និងតាំងពិព័រណ៍រូបថតអង្គរ (Angkor Photo Festival & Workshops) លើកទី១២ នឹងប្រារព្ធឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១០ ខែធ្នូខាងមុខនេះ។ នេះជាព្រឹត្តិការណ៍អន្តរជាតិ ដែលអ្នកចូលរួមទាំងអស់ អាចចូលរួមបានដោយសេរី។ កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលដៅចែករំលែកបទពិសោធន៍ពីសំណាក់អ្នកថតរូបដែលមានបទពិសោធន៍មកពីប្រទេសផ្សេងៗដល់អ្នកថតរូបដែលប្រកបអាជីពយូរហើយ និងអ្នកដែលទើបប្រកបអាជីព ពោលគឺកម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈថតរូបនៅក្នុងតំបន់អាស៊ីនេះតែម្ដង។ អ្នកជំនាញថតរូប មកពីបណ្ដាប្រទេសផ្សេងៗ នឹងមកចែករំលែកបទពិសោធន៍ដល់អ្នកថតរូបកម្ពុជា ក៏ដូចជាអ្នកថតរូបមកពីបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងទ្វីបអាស៊ី។ ក្រៅពីចែករំលែកបទពិសោធន៍ ពួកគេនឹងបង្ហាញរូបថតនៅក្នុងកម្មវិធីតាំងពិព័រណ៍រូបថតចំនួន ៦នៅក្នុងព្រឹត្តិការណ៍នេះដែរ។

poster-2016

អ្នកសម្របសម្រួលកម្មវិធីខាងលើ លោក Francoise Callier បានថ្លែងដូច្នេះថា ការពិព័រណ៍រូបថតនេះនឹងបង្ហាញពីប្រធានបទ និងស្ដាយផ្សេងៗគ្នា ដែលចំណុចទាំងនេះ គឺជាធាតុដ៏សំខាន់នៃព្រឹត្តិការណ៍រូបថតនេះ។ កម្មវិធីសំខាន់ៗនៅក្នុងកម្មវីធីនេះមាន៖ -បញ្ចាំងរូបភាពពេលយប់ -តាំងពិព័រណ៍ជាសាធារណៈ -សិក្ខាសាលា -បញ្ចាំងភាពយន្តឯកសារ -និងកម្មវិធីផ្សេងៗទៀត ព័ត៌មានលម្អិត សូមចូលទៅកាន់ www.angkor-photo.com កម្មវិធីប្រចាំថ្ងៃ លោកអ្នកអាចអាន: angkor-photo.com/2016-daily-schedule/ កម្មវិធីពិព័រណ៍រូបថត: angkor-photo.com/2016-exhibitions/ គម្រោងផ្សេងៗProjections: angkor-photo.com/2016-projections/
X
5s