អ្នក​មាន​​ជំនាញ​ក្នុង​ការងារ​​ពិត​ប្រាកដ​​សុទ្ធ​តែ​មាន​អត្តចរិត​​បែប​នេះ​



នាពេលបច្ចុប្បន្ន ការត្រឹមតែធ្វើខ្លួនឱ្យល្អ គឺមិនគ្រប់គ្រាន់នោះទេ។ អ្នកត្រូវធ្វើឲ្យគេកោតសរសើរផងដែរ។ បើមិនអីចឹងទេ ការវាយតម្លៃទៅលើជំនាញ ឬអាជីពក្នុងការងារ នឹងមានគម្លាត។ ចូលក្រឡេកមើលចំណុចខាងក្រោមនេះ៖

១) អ្នកនិយាយត្រង់៖  សំឡេងរបស់អ្នកក្នុងការសរសេរ ឬធ្វើបទបង្ហាញគឺខ្លាំងជាងសកម្មភាពទៅទៀត។ ប្រសិនបើអ្នកដទៃ អាចទាយទុកនូវអ្វីដែលអ្នកចង់និយាយឬឆ្លើយតបបាននោះ គឺការគោរពរបស់គេចំពោះអ្នកប្រាកដជាអស់ន័យហើយ។

២) អ្នកចាំឈ្មោះ៖ ការភ្លេចឈ្មោះរបស់អ្នកដទៃ គឺជាទម្លាប់មួយដ៏អាក្រក់បំផុត ពីព្រោះថាប្រសិនជាអ្នកមិនចាំសូម្បីតែឈ្មោះគេផង តើអ្នកឲ្យគេរំពឹងទុកថាអ្នកបារម្ភពីគេយ៉ាងម្តេចទៅ។

៣) អត់ធ្មត់៖ ក្នុងនាមជាអ្នកបំពេញការងារ អ្នកត្រូវតែមានការអត់ធ្មត់។ មិនថាអ្នកអន់ចិត្តយ៉ាងណានោះ ទឹកមុខរបស់អ្នកក៏ត្រូវស្រស់ស្រាយដែរ។ កុំធ្វើទឹកមុខរហូតដល់អ្នកដទែលែងចង់និយាយរក។

៤) នរណាម្នាក់ក៏សំខាន់ដែរ៖ ការចាត់ទុកនរណាម្នាក់លើសពីឋានៈរបស់ពួកគេ គឺជាអាវុធដ៏មានប្រសិទ្ធភាព។ វាក៏ជួយដល់ការសន្ទនារវាងអ្នកនិងក្រុមការងារដំណើរការទៅដោយរលូន៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖www.lifehack.org

X
5s