បើរាល់ពេលអ្នកនិយាយគ្មាននរណាស្ដាប់សោះ ទាំងនេះហើយជាមូលហេតុ
តើអ្នកគិតថាគេតែងតែមិនយកចិត្តទុកដាក់ពេលអ្នកនិយាយចេញមកទេ? ហេតុនេះហើយអ្នកត្រូវតែដឹងថា តើហេតុអ្វីបានជាគេមិនសូវស្ដាប់អ្នកនិយាយសោះនោះ?
១) អ្នកនិយាយរំលើកតែខ្លួនឯងពេក ៖ ការនិយាយទាក់ទងគ្នា គឺកើតឡើងរវាងមនុស្សម្នាក់ តែបើអ្នកនិយាយតែពីខ្លួនឯងម្នាក់នោះ គ្មាននរណាម្នាក់ចង់នៅស្ដាប់អ្នកទៀតទេ។
២) អ្នកមិនបើកផ្លូវឲ្យគេនិយាយដែរ៖ បើអ្នកចង់និយាយគេនឹងបើកផ្លូវឲ្យអ្នកនិយាយម្នាក់ឯង ហើយមិនចាំបាច់មានអ្នកដទៃ ឆ្លើយឆ្លងនោះទេ។ ដូចនេះបើស្ងាត់ ចូរអ្នកកុំឆ្ងល់។
៣) មកនិយាយបង្អាក់គេឯង៖ អ្នកត្រូវគិតថា បើគេកំពុងតែនិយាយគ្នាអ្វីមួយហើយនោះ ចូរកុំទៅកាត់ចង្វាក់ គេព្រោះថា គេនឹងមិនស្ដាប់អ្នកនិយាយឡើយ។
៤) ចោទអ្នកដទៃ ថាខុស៖ បើអ្នកតែងចោទប្រកាន់អ្នកដទៃ ថាពួកគេខុស គេនឹងមិនស្ដាប់អ្នកឡើយ។
៥) អ្នកមិនដែលស្ដាប់គេសោះ៖ បើគេនិយាយមកកាន់អ្នក ហើយអ្នកមិនស្ដាប់គេ ដល់វេនដែលអ្នកនិយាយគេនឹងមិនស្ដាប់អ្នកវិញ ហើយវាជារឿងធម្មតាហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.rasmussen.edu