ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​មែន​ទេ? នេះ​ជា​ជំនាញ​ដែល​អ្នក​គួរ​មាន!​



លោកអ្នកដឹងហើយថា ក្រុមហ៊ុនណាក៏គួរតែមានផ្នែកធនធានមនុស្សនេះដែរ ដើម្បីមានជំនាញក្នុងការជ្រើសរើសបុគ្គលិក ហ្វឹកហាត់បុគ្គលិក ដើម្បីឲ្យត្រូវតាមស្តង់ដារ។ តើអ្នកគួរមានជំនាញអ្វីខ្លះទៅ?

១) មានគម្រោងច្បាស់ និងអាចធ្វើការច្រើនក្នុងពេលតែមួយ៖ វាចាំបាច់ណាស់ដែលអ្នកគួរចេះរៀបចំឯកសារ ចេះរៀបចំទុកដាក់ឲ្យបានល្អ ហើយអាចធ្វើកិច្ចការជាច្រើន បានរហ័សរហួន។

២) ចេះចរចាគ្នា៖ អ្នកធ្វើការផ្នែកធនធានមនុស្ស គឺទាមទារ ការចេះដោះស្រាយ ការបង្ហាញយោបល់ដល់គ្នាទៅវិញទៅមក។

៣) ដោះស្រាយបញ្ហាបានលឿន៖ បើអ្នកអាចមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហានានាហើយនោះ ការងារផ្នែកធនធានមនុស្ស វានឹងកាន់តែងាយស្រួល សម្រាប់អ្នក៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖www.rasmussen.edu

X
5s