អ្នកដឹកនាំដែលជោគជ័យធំធេងក្នុងជីវិតជំនួញ តើគេធ្វើម៉េច?
ការចាប់ផ្ដើមធុរកិច្ចមួយដោយជោគជ័យ អ្នកចាំបាច់ត្រូវបណ្ដុះនូវជំនាញជាច្រើន ដើម្បីធានាពីភាពជោគជ័យដ៏ត្រចះត្រចង់របស់អ្នកក្នុងថ្ងៃអនាគតបាន។ ក្នុងនោះជំនាញមួយដ៏សំខាន់បំផុតសម្រាប់ដំណើរការណ៍ធុរកិច្ចរបស់អ្នក គឺភាពជាអ្នកដឹកនាំ។ មេរៀនអំពីភាពជាអ្នកដឹកនាំទាំង៥ខាងក្រោមនេះ គឺជាអ្វីដែលនឹងផ្ដល់គុណតម្លៃសម្រាប់អ្នក និងជាអ្វីដែលធុរកិច្ចរបស់អ្នកមិនអាចខ្វះបាន៖
១) ការអត់ធន់គឺជាគន្លឹះមួយដ៏សំខាន់
អ្នកត្រូវចាំថា គ្មានធុរកិច្ចណាមួយដែលអាចចៀសផុតពីការប្រឈមមុខនឹងភាពបរាជ័យនោះឡើយ ដូច្នេះក្រៅពីត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាហើយ កំឡុងពេលជួបនឹងវិបត្តិ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវមានការអត់ធន់ តស៊ូមិនបោះបង់នូវគោលដៅ ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនអាចជោគជ័យ។
២) រៀនប្រគល់ភារកិច្ចទៅឲ្យអ្នកក្រោមបង្គាប់
អ្នកដឹកនាំដ៏ល្អមួយរូបដឹងថា ពួកគេតែម្នាក់មិនអាចបំពេញការងារបានដោយខ្លួនឯងគ្រប់សព្វបែបយ៉ាងនោះឡើយ ដូច្នេះហើយការរៀនចេះប្រគល់ និង បែងចែកការងារទៅឲ្យអ្នកនៅក្នុងក្រុម ឬអ្នកនៅក្រោមបង្គាប់ធ្វើ គឺជារឿងដែលចាំបាច់បំផុត ព្រោះធ្វើដូច្នេះអ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅបំពេញកិច្ចការងារសំខាន់ផ្សេងទៀត ដែលមានប្រយោជន៍សម្រាប់ដំណើរការអភិវឌ្ឍនៃធុរកិច្ចរបស់អ្នក។
៣) បើកចំហជានិច្ចសម្រាប់ការរៀនសូត្រថ្មីៗ
ក្នុងនាមជាអ្នកដឹកនាំមួយរូប អ្នកមិនអាចចេះតែអ្វីដែលខ្លួនពេញចិត្ត ហើយមើលរំលងចំណេះដឹងផ្សេងៗទៀត ដែលមានសារៈសំខាន់សម្រាប់ធុរកិច្ចរបស់អ្នកនោះឡើយ។ ហេតុនេះ ការបើកចំហចិត្តទូលំទូលាយក្នុងការទទួលយកអ្វីដែលថ្មី និងមានប្រយោជន៍សម្រាប់ភាពរីកចម្រើននៃធុរកិច្ចរបស់អ្នក។
៤) ប្រព្រឹត្តទៅលើបុគ្គលិករបស់អ្នកឲ្យបានស្មើៗគ្នា
ក្រុមការងារដ៏ល្អមួយ មានផលិតភាពការងារខ្ពស់ ក្នុងការបំពេញការងាររបស់ពួកគេឆ្ពោះទៅរកគោលដៅរួមតែមួយឲ្យសម្រេចបានជោគជ័យ។ ដើម្បីបង្កើតបានក្រុមការងារដ៏ល្អមួយបាន ក្នុងនាមអ្នកជាអ្នកដឹកនាំ អ្នកត្រូវមើលថែទាំពួកគេ ផ្ដល់ការគាំទ្រ ចៀសវាងពីការបន្ទោសនូវកំហុស ហើយអត់ឪនដល់ពួកគេ ផ្ដល់ការគោរពយ៉ាងសមរម្យមួយដល់ពួកគេ ហើយប្រព្រឹត្តទៅលើពួកគេឲ្យបានស្មើៗគ្នាជានិច្ច៕