រឿង​៧​​យ៉ាង​ដែល​​​បុគ្គល​ជោគជ័យ​​តែង​ធ្វើ​មុន​ញ៉ាំ​អាហារ​​ពេល​ព្រឹក​​



ខាង​ក្រោម​នេះ​ ​គឺ​ជា​ទម្លាប់​ ៧​​យ៉ាង​សង្ខេប​​​ខ្លី​ៗ​​របស់​បុគ្គល​ជោគជ័យ​​ ​ដែល​តែង​អនុវត្តន៍​ជា​ប្រចាំ​មុន​ពេល​​ញ៉ាំ​អាហារ​ពេល​ព្រឹក​។ ​ទម្លាប់​ទាំង​ ១០​យ៉ាង​នោះ​គឺ៖

១) ​ក្រោក​ពី​ព្រលឹម៖ ភាគ​ច្រើន​នៃ​បុគ្គល​ជោគជ័យ​ ​​ក្រោក​ពី​ព្រលឹម​ ពោល​គឺ​មុន​ពេល​ថ្ងៃ​រះ​ ឬ​មុន​ម៉ោង​ ៦​ព្រឹក។

២) ​គិត​ពី​រឿង​វិជ្ជមាន​ ​និង​សម្ដែង​នូវ​ការ​ដឹង​គុណ​៖ ​ទោះ​បី​ជា​ជួប​​ឧបសគ្គ​ ឬ​បញ្ហា​អ្វី​ក៏​ដោយ​ ​បុគ្គល​ជោគជ័យ​តែង​គិត​​​​ពី​រឿង​វិជ្ជមាន​​ និង​ការ​ដឹង​គុណ។ ​សញ្ជឹង​គិត​​​​​ថា​តើ​ មាន​ចំណុច​ល្អ​អ្វី​ខ្លះ​ដែល​ខ្លួន​កំពុង​មាន​ដូច​ជា​គ្រួសារ​ មិត្តភ័ក្ដិ​ ក្រុម​ការងារ​ ​ឬ​កន្លែង​រស់​នៅ​ដ៏​ល្អ​ជា​ដើម។ ​​​រឿង​មួយ​ មិន​ត្រូវ​ភ្លេច គឺ​សម្ដែង​ការ​​ដឹង​គុណ​ដល់​អ្នក​ដែល​បាន​ធ្វើ​ល្អ​ចំពោះ​ខ្លួន។

៣) ស្វែង​រក​​គោល​បំណង​មួយ​សម្រាប់​ថ្ងៃ​នេះ​៖ ​​បុគ្គល​ជោគជ័យ​តែង ​​ស្វែង​រក​គោលបំណង​មួយ​សម្រាប់​ខ្លួន​ឯង​​ ដែល​ត្រូវ​បំពេញ​នៅ​ក្នុង​ថ្ងៃ​នេះ។ ​មាន​គោលបំណង​ទើប​ សកម្មភាព​ដែល​ធ្វើ​ទៅ​សម្រេច​តាម​ផែនការ​​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជីវិត​​ ក៏​ដូច​ជា​អាជីវកម្ម​របស់​ខ្លួន។

៤) ធ្វើ​បញ្ជី​សកម្មភាព​ដែល​ត្រូវ​បំពេញ​ប្រចាំ​ថ្ងៃ​៖ នៅ​ពេល​​ព្រឹក​ឡើង​ បុគ្គល​ជោគជ័យ​ត្រូវ​​​ធ្វើ​បញ្ជី​សកម្មភាព​ដែល​ត្រូវ​បំពេញ​ក្នុង​​ថ្ងៃ​នេះ។ សកម្មភាព​នេះ​នឹង​ជួយ​រម្លឹក​ ក៏​ដូច​ជា​ដាស់​តឿន​​ស្មារតី​ ថា​តើ​ការងារ​​ជា​អាទិភាព​ និង​មិន​សំខាន់​អ្វី​ខ្លះ​ដែល​ត្រូវ​បំពេញ​ និង​ទុក​ចោល។

៥) ​បុគ្គល​ជោគជ័យ​​ចូលចិត្ត​អាន​កាសែត៖ នេះ​ជា​ការ​បង្កើន​ពុទ្ធិ​ពី​រឿង​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ។

៦) ​​​​ចំណាយ​ពេល​ជា​មួយ​​គ្រួសារ​​៖ ​​​បុគ្គល​ជោគជ័យ​តែង​​​និយាយ​ពាក្យ​ល្អ​​ៗ​ ទៅ​កាន់​កូន​ ទៅ​កាន់​ប្រពន្ធ​​ ​​និង​ចំណាយ​ពេល​​ជា​មួយ​​ក្រុម​គ្រួសារ​របស់​គេ​​​នា​ពេល​ព្រឹក​ព្រលឹម។​ អ្នក​ខ្លះ​ក៏​ញ៉ាំ​បាយ​ព្រឹក​នៅ​ផ្ទះ​ជា​មួយ​កូន​ ប្រពន្ធ​ និង​សមាជិក​​គ្រួសារ​របស់​គេ​ថែម​ទៀត​ផង។

៧) ​​មិន​ភ្លេច​​ទេ​រឿង​ហាត់​ប្រាណ៖ ​​ការ​ហាត់​ប្រាណ​ជួយ​ឱ្យ​រាង​កាយ​ ​និង​សុខភាព​មាំទាំ។ បុគ្គល​ជោគជ័យ​ស្ទើរ​តែ​គ្រប់​រូប​ ​មិន​រំលង​រឿង​ហាត់​ប្រាណ​នោះ​ទេ៕

 

ដោយ៖ រតនៈ​វិភូ​​

X
5s