ដល់​អាយុ​២៤​ឆ្នាំ​សូម​កុំ​ឧស្សាហ៍​ធ្វើ​រឿង​ទាំង​នេះ​ពេក!!!​



ពេលអ្នកដល់វ័យ ២៤ឆ្នាំ គឺអ្នកកាន់តែចាស់ទុំបន្តិចហើយ នៅសល់តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ អ្នកនឹងអាចមានគ្រួសារផងក៏ថាបាន។ តើមានរឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើវាតទៅទៀត?

១) ឈប់មានសង្សារផ្ដេសផ្ដាសទៀត៖ ពេលខ្លះស្វែងរកគូស្នេហ៍ដ៏ល្អវាពិបាកពិតមែន។ តែអ្នកមិនគួរចេះតែយកដោយមិនបានគិតពិចារណាឡើយ។ អ្នកគួរតែគិតថាតើមនុស្សប្រភេទណាដែលអ្នកគួរយក ហើយស្រឡាញ់គ្នាឲ្យបានយូររហូតដល់រៀបការតែម្ដង។

២) កុំគិតច្រើនពីអ្នកដទៃ៖ មកដល់វ័យនេះអ្នកមិនគួរខ្លាចរអាមនុស្សដទៃ គិតផ្ដេសផ្ដាសមកលើអ្នកឡើយ។ អ្នកត្រូវតែធ្វើអ្វីដែលអ្នកចង់ធ្វើ ដើម្បីកុំឲ្យហួសពេលទាន់។

៣) ឈប់គិតពីសុបិនចាស់ៗ៖ តើអ្នកនៅសល់សុបិនចាស់ៗ ដែលមានពីមុនមកទេ? អ្នកត្រូវគិតថា មនុស្សមិនដែលភ្ជាប់ខ្លួនឯងទៅនឹងអតីតកាលទេ គឺពួកគេតែងភ្ជាប់ខ្លួនទៅនឹងអនាគតកាល។ ដូចនេះត្រូវធ្វើអ្វីដើម្បីតែអនាគតបានហើយ។

៤) កុំធ្វើឲ្យខ្លួនឯងរញ៉េរញ៉ៃពេក៖ អ្នកធំហើយ បើអ្នកនៅតែមានទម្លាប់រញ៉េរញ៉ៃ ភ្លេចមុខភ្លេចក្រោយទៀត មានតែអ្នកទេ ដែលទទួលបានផលវិបាកពីវា៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s