សន្តិសុខ​នៅ​អឺរ៉ុប​​កំពុង​ស្ថិត​​​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​​​ដោយ​សារ​រុស្ស៊ី​​



ប្រទេសចំនួន ១៥នៅសហភាពអឺរ៉ុបបានចូលរួមជាអាល្លឺម៉ង់ ក្នុងការជំរុញថ្មីមួយឱ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយរដ្ឋាភិបាលក្រុងមូស្គូ ខណៈការសម្ញែងសព្វាវុធពីសំណាក់រុស្ស៊ីបាននិងកំពុងគម្រាមកំហែងដល់សន្តិសុខសហភាពអឺរ៉ុប។ ប្រទេសចំនួន ១៤ ដែលជាសមាជិកនៃអង្គការសន្តិសុខ និងកិច្ចសហការអឺរ៉ុប បានចូលរួមក្នុងគំនិតផ្ដួចផ្ដើមលើបញ្ហាសន្តិសុខដែលមានឈ្មោះថា Steinmeier។ ប្រទេសទាំង ១៤នោះរួមមាន បារាំង អ៊ីតាលី អូទ្រីស បែលហ្ស៊ិក ស្វីស ឆែក អេស្ប៉ាញ ហ្វាំងឡង់ ហុល្លង់ ន័រវែស រ៉ូម៉ានី ស៊ុយអែត ស្លូវ៉ាគី ប៊ុលហ្គារី និងព័រទុយហ្គាល់។ សូមបញ្ជាក់ថា រុស្ស៊ីបានដាក់ជើងទម្របាញ់មីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្បែរព្រំដែននៃប្រទេសប៉ូឡូញ ហើយជារឿយៗ កងកម្លាំងជើងអាកាសរុស្ស៊ីតែងហោះចូលដែនអាកាសអឺរ៉ុប៕
X
5s