អតីត​មេដឹកនាំ​​​គុយបា​ Fidel Castro ​ទទួល​មរណភាព​ក្នុង​វ័យ​ ៩០​ឆ្នាំ​​



អតីតមេដឹកនាំគុយបា លោក Fidel Castro បានទទួលមរណភាពហើយក្នុងវ័យ ៩០ឆ្នាំ។ នេះបើតាមការប្រកាសពីសំណាក់ប្រធានាធិបតីបច្ចុប្បន្នគឺ លោក Raul Castro ដែលត្រូវជាប្អូនបង្កើតរបស់លោក Castro។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Castro បានទទួលមរណភាពនៅពេល ១០:២៩ យប់ម៉ោងនៅក្នុងស្រុក។ លោក Castro បានធ្លាក់ខ្លួនឈឺរាប់ឆ្នាំមកហើយ ហើយក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមលេចឭថាស្លាប់ច្រើនដងមកហើយ។ សូមបញ្ជាក់ថា មេដឹកនាំបដិវត្តន៍គុយបា រូបនេះបានកើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦៕
X
5s