រុស្ស៊ីដាក់ពង្រាយរថក្រោះបើកដោយមនុស្សយន្តទំនើបនៅព្រំដែនប៉ូឡូញ ដើម្បីការពារជើងទម្រម៊ីស៊ីល
រុស្ស៊ីបានដាក់ពង្រាយសព្វាវុធទំនើបថ្មីចុងក្រោយ គឺរថក្រោះបើកដោយមនុស្សយន្ត (robot-tank) ក្នុងការប្រកួតប្រជែងជាមួយនឹងកងកម្លាំងណាតូនៅព្រំដែនជាប់នឹងប្រទេសប៉ូឡូញ។ ការដាក់ពង្រាយរថក្រោះទំនើបនេះ គឺដើម្បីការពារមិនឱ្យមានការវាយប្រហារណាមួយមកលើជើងទម្របាញ់មីស៊ីលរបស់ខ្លួនដែលដាក់នៅតំបន់ក្បែរព្រំដេននោះដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា ខ្លួនមានសមត្ថភាពដើម្បីបញ្ជាសព្វាវុធថ្មីរបស់ខ្លួនបានដោយផ្ទាល់ទាំងប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ និងពាក់កណ្ដាលស្វ័យប្រវត្តិដែលបាញ់ចំគោលដៅដែលប៉ុនប៉ង។
រថក្រោះដែលគ្មានមនុស្សបើកនេះ មានបំពាក់ដោយកាំភ្លើងបាញ់គ្រាប់រ៉ុកកែតចំនួន ៤ និងកាំភ្លើងទំហំ ៧,៦២មិល្លីម៉ែត្រ ដែលអាចបំពេញមុខងារបាន ២៤ម៉ោងលើ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។
នេះជាសព្វាវុធថ្មីចុងក្រោយមួយ ដែលរុស្ស៊ីដាក់បង្ហាញប្រជែងអង្គការណាតូ៕