ប្រសូតិបានកូនស្រីភ្លាម Mark Zuckerberg ប្រកាសបរិច្ចាគ ៩៩%នៃភាគហ៊ុនរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌
ស្របពេលដែលខ្លួនទទួលបានកូនស្រីម្នាក់ កាលពីថ្ងៃទី១ ធ្នូ ម្សិលមិញនេះ លោក Mark Zuckerberg និងភរិយាបានសន្យាថា នឹងបរិច្ចាគភាគហ៊ុនដែលមានតម្លៃប្រហែល ៤៦ពាន់លានដុល្លារសម្រាប់សកម្មភាពមនុស្សធម៌ខណៈដែលអ្នកទាំងពីរទើបមានអាយុ ៣០ឆ្នាំ។
នាយកប្រតិបត្តិរូបនេះ បានសរសេរលិខិតចំហតាមរយៈបណ្ដាញសង្គម Facebook ទៅកាន់កូនស្រីដែលទើបនឹងប្រសូតិបានឈ្មោះ Max។ លោកសន្យាថា នឹងបរិច្ចាគភាគហ៊ុន ៩៩%នៅក្នុងក្រុមហ៊ុន Facebook ក្នុងពេលដែលអ្នកទាំងពីរនៅរស់រានមានជីវិត។
នេះត្រូវបានចាត់ទុកថា ជាការសម្រេចចិត្តមិនធម្មតាមួយ ព្រោះថា កម្រនឹងមានមហាសេដ្ឋីវ័យក្មេងបែបនេះដែលគិតគូរពីបញ្ហាមនុស្សធម៌ជាមួយនឹងការលះបង់ទ្រព្យធនដ៏ច្រើនមហាសាលបែបនេះណាស់៕
ដោយ៖ រតនៈវិភូ ប្រភព៖ Facebook