«បុគ្គលិកធ្វើការនៅក្រៅការិយាល័យ ភាគច្រើនតែងតែឆ្លាតៗ!»
យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា៖ «បុគ្គលិកប្រមាណ ៧៦ភាគរយដែលធ្វើការនៅក្រៅការិយាល័យខ្លួន ភាគច្រើនតែងតែឆ្លាត ៗ ហើយធ្វើការងារបានល្អប្រសើរខ្លាំង»។
ដោយមូលហេតុគឺថា ការធ្វើការក្នុងការិយាល័យយូរពេក គឺធ្វើឲ្យធុញថប់ និងមានអារម្មណ៍មិនមូលដោយសារតែការរំខានពីអ្នករួមការងារផង និងនៅតែក្នុងការិយាល័យផង ដែលពេលខ្លះមិនអាចគិតអ្វីថ្មីចេញនោះទេ។ ម្យ៉ាងវិញទៀត ការធ្វើការនៅខាងក្រៅច្រើន តែងធ្វើឲ្យអារម្មណ៍ផ្លាស់ប្ដូរ ពីមជ្ឈដ្ឋានដដែលៗ ដែលគេតែងតែជួបដដែលៗជាប្រចាំនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com