គួរពិសាអាហារទាំងនេះ ដើម្បីជួយឲ្យស្បែកស្អាតក្មេងជាងវ័យ
នរណាៗ ក៏ចង់បានស្បែកភ្លឺស្រស់ស្អាតដែរ ហើយក្នុងនោះអ្នកអាចបានស្បែកភ្លឺស្រស់ស្អាតបាន ដោយគ្រាន់តែ ពិសាអាហារឲ្យត្រឹមត្រូវការតែប៉ុណ្ណោះជាការស្រេច។ តោះតើមានអាហារអ្វីខ្លះទៅដែលអ្នកគួរពិសាឲ្យបានស្បែកស្អាត?
១) ទឹកដោះគោជូរ ៖ អ្នកនឹងទទួលបានប្រូតេអ៊ីនជាច្រើនពីទឹកដោះគោជូរនេះ ហើយបើអ្នកអាចយកវាមកម៉ាស្សាលើផ្ទៃមុខទៀតនោះ អ្នកនឹងទទួលបានស្បែកដែលម៉ត់រលោង លើសរាល់ដងថែមទៀត។
២) គ្រាប់ធញ្ញជាតិ៖ ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថា៖ « ការពិសាគ្រាប់ធញ្ញជាតិបានច្រើន វានឹងជួយទប់ស្កាត់ បាក់តេរីដែលអាចកកើតលើស្បែក ហើយម៉្យាងទៀត អ្នកអាចកម្ចាត់មុនគ្រប់ប្រភេទបានថែមទៀតផង។ »
៣) ទឹកសណ្ដែក៖ បើអ្នកពិសាទឹកសណ្ដែកបានច្រើន ស្បែកអ្នកនឹងកាន់តែភ្លឺរលោង ស្អាត ហើយលទ្ធផលនឹងឃើញភ្លាមៗ តែម្ដង។
៤) តែបៃតង៖ តែបៃតងគឺជារុក្ខជាតិមួយដែលជំនួយដល់ សុខភាពស្បែកអ្នកខ្លាំងមែនទែន ព្រោះថា វាអាចមានលទ្ធភាពជម្រុះចេញនូវស្នាមក្រហមៗ ទាំងឡាយដែលមានលើស្បែកបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.fitnessmagazine.com