ទម្លាប់​ទាំង​៤យ៉ាងនេះហើយ ​ដែលឪពុកម្ដាយ​​ធ្វើ​ឲ្យកូនៗរបស់ខ្លួន ​រកភាពជោគជ័យមិនឃើញក្នុងជីវិត​



ឪពុកម្តាយខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមកូន។ នេះជារឿងត្រឹមត្រូវ។ ប៉ុន្តែ ឪពុកម្ដាយក៏គួរប្រុងប្រយ័ត្ននូវទង្វើមួយចំនួនដែលក្មេងនាំឲ្យពួកគេមិនអាចបញ្ចេញសមត្ថភាពរបស់ពួកគេបាន។ ខាងក្រោមនេះ យើងនឹងមកបង្ហាញថា តើសកម្មភាពទាំងនោះមានអ្វីខ្លះ៖

១) មិនអនុញ្ញាតឲ្យកូនធ្វើអ្វីដែលថ្មី៖ ទម្លាប់មួយនៃឪពុកម្ដាយដែលអាចធ្វើឲ្យប៉ះពាល់ដល់ជោគជ័យរបស់ក្មេងនោះ គឺមិនអនុញ្ញាតឲ្យពួកគេសាកធ្វើអ្វីដែលថ្មីៗ។ មានពេលខ្លះ ឪពុកម្ដាយខ្លាចកូនបរាជ័យ។ ប៉ុន្តែ ពួកគាត់មិនដឹងថាបរាជ័យគឺជាផ្នែកមួយនៃជីវិតឡើយ។

២) ជួយធ្វើសព្វបែបយ៉ាង៖ ឪពុកម្ដាយខ្លះជួយធ្វើការកូនសព្វបែបយ៉ាង ទោះបីជាកូនអាចធ្វើវាក៏ដោយ។ នេះជាសកម្មភាពមួយដែលនាំឲ្យប៉ះពាល់ដល់ការលូតលាស់ទៅមុខរបស់ក្មេង។

៣) សរសើរលើរឿងតូចៗ៖ តើអ្នកជឿវាដែរឬទេ ការសរសើរលើអ្វីដែលមិនគួរសរសើរក៏អាចធ្វើឱ្យក្មេងមិនឲ្យទទួលបានជោគជ័យដែរ។ ការសរសើរក្មេងលើរឿងតូច នឹងមិនលើកទឹកចិត្តដល់ពួកគេទេ។ ឧទាហរណ៍ ឪពុកម្ដាយសរសើរក្មេង១០ឆ្នាំដែលចេះងូតទឹកដោយខ្លួនឯងបាន។ ដូច្នេះហើយគួរតែ សរសើរពួកគេនៅពេលសម្រេចកិច្ចការធំវិញល្អជាង។

៤) មិនលើកទឹកចិត្តលើមិត្តភាព៖ តាមការស្រាវជ្រាវរកឃើញថា លទ្ធផលល្អៗដែលកូនទទួលបានគឺដោយសារឪពុកម្ដាយជួយជំរុញផ្នែកទំនាក់ទំនងដល់កូនរបស់គេ។ ឪពុកម្តាយខ្លាចនេះខ្លាចនេះ ហាមមិនឲ្យសេពគប់គ្រប់គ្នា នាំឲ្យកូនៗខ្វះជំនាញទំនាក់ទំនងក្នុងសង្គម៕

ប្រែសម្រួល៖ អ៊ឺង មុយយូ ប្រភព៖ www.powerofpositivity.com

X
5s